ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលថ្មីអាមេរិក គួរតែសម្រេចចិត្តឲ្យលឿនសម្រាប់កិច្ចការកូរ៉េខាងជើង កុំពន្យារពេលដូចអតីតកាល
រដ្ឋាភិបាលថ្មីរបស់អាមេរិក ដែលនឹងលេចរូបរាងឡើងនាពេលដ៏ខ្លីខាងមុខ ត្រូវតែសម្រេចចិត្តឲ្យលឿនបំផុតចំពោះគោលនយោបាយរបស់ខ្លួនលើកូរ៉េខាងជើង មិនអាចពន្យារពេលជាថ្មី ដូចកើតមានក្នុងរដ្ឋកាលប្រធានាធិបតី Barack Obama នោះឡើយ។ នេះជាការព្រមានពីសំណាក់ អតីតមន្ត្រីជាន់ខ្ពស់អាមេរិក និងធ្លាប់ជាទីប្រឹក្សាអនាគតប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក Joe Biden។

ថ្លែងទៅកាន់ភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ លោក Kurt Campbell អ្នកការទូតកំពូលរបស់អាមេរិកសម្រាប់កិច្ចការអាស៊ីខាងកើត នៃរដ្ឋបាលលោក Obama និងជាអតីតទីប្រឹក្សាលោក Joe Biden បាននិយាយថា រដ្ឋភិបាលលោកធ្លាប់បម្រើការ បានចំណាយពេលវេលាយូរដើម្បីសិក្សាពីចំណាត់ការចំពោះប្រទេសកូរ៉េខាងជើង។ ហេតុនេះ សម្រាប់រដ្ឋាភិបាលថ្មីរបស់លោក Biden ត្រូវតែសម្រេចចិត្តឲ្យបានលឿនសម្រាប់គោលនយោបាយចំពោះកូរ៉េខាងជើង ដោយការគោរពពួកគេទៀតផង។
មន្ត្រីការទួតជើងចាស់រូបនេះបន្តថា អំឡុងពេលដែលរដ្ឋបាលលោក Obama ពន្យារពេលដោះស្រាយជាមួយកូរ៉េខាងជើង បានធ្វើឲ្យកើតមាននូវការបង្កហេតុជារឿយៗពីសំណាក់រដ្ឋឯកោមួយនេះ។
លោក Campbell ក៏បានកោតសរសើរគោលនយោបាយចំពោះកូរ៉េខាងជើងពីសំណាក់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ បើទោះជាជំនួបជាមួយ គីម ជុងអ៊ុន ដែលត្រូវចាត់ទុកជាជំនួបប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ បើទោះជាមកទល់ពេលនេះ ជំនួបហាក់មិនបានផ្លែផ្កាជាដុំកំភួនក៏ពិតមែន។
“ពេលខ្ញុំនិយាយពីតំបន់ទាំងនេះ ខ្ញុំគិតថាយើងត្រូវធ្វើតាម ឬកោតសរសើរ ខ្ញុំគិតថា គោលនយោបាយការបរទេសដ៏ម៉ឹងម៉ាត់របស់អាមេរិក គឺសក្តិសមសម្រាប់អនុវត្តនៅអាស៊ីណាស់”។ លោក Campbell បន្ថែមថា អាមេរិក ត្រូវធ្វើការជិតស្និតជាមួយសម្ព័ន្ធមិត្តកូរ៉េខាងត្បូងរបស់ខ្លួន។
លោក Campbell ជឿថា សញ្ញាដំបូងសម្រាប់គោលនយោបាយកូរ៉េខាង គឺជាអ្វីដែលទាមទារធ្វើឲ្យបានមុនគេបង្អស់សម្រាប់រដ្ឋាភិបាលលោក Biden បន្ទាប់ពីឡើងកាន់អំណាច។
ការលើកឡើងរបស់អ្នកការទូតជើងចាស់អាមេរិករូបនេះ អាចស៊ីគ្នាទៅនឹងសម្តីរបស់លោក Joe Biden ដែលនិយាយអំឡុងពេលឃោសនាបោះឆ្នោតខែតុលាកន្លងទៅ ដោយថាលោកនឹងជួបជាមួយ លោក គីម ជុងអ៊ុន ក្នុងលក្ខខណ្ឌមួយបើ លោក គីម ព្រមបោះបង់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងព្រមធ្វើឲ្យឧបទ្វីបកូរ៉េក្លាយជាតំបន់គ្មានអាវុធនុយក្លេអ៊ែរមែននោះ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ