Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការបាញ់ប្រហារ ១១ លើកក្នុងពិធីបុណ្យ Halloween នៅ អាមេរិក ស្លាប់ និងរបួសមិនចេះតិច

បានផុស

នៅ

ការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ១១ លើកនៅសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍ បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១២ នាក់ស្លាប់ និង ៥២ នាក់ផ្សេងទៀតបានរងរបួស អំឡុងពេលដែលមនុស្សកំពុងប្រមូលផ្តុំគ្នាសម្រាប់ពិធីបុណ្យ Halloween ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យ​តម្រួត​ប៉ូលីសបាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ប៉ូលីស​ល្បាត​ម្នាក់ក៏​បានបាញ់តបតទៅវិញផងដែរ ​បន្ទាប់​ពី​បាន​ឮ​ស្នូរ​កាំភ្លើង​ពី ១០ ទៅ ១២ គ្រាប់ ។ ក្រោយមកប៉ូលិស​បាន​ឃើញ​មនុស្ស​ជាង ​២០០ ​នាក់​រត់​ចេញពីធីជប់លៀង ហើយរត់នៅ​តាមដង​ផ្លូវ ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឲ្យដឹងថា ចំនួននៃការបាញ់ប្រហារទ្រង់ទ្រាយធំនៅសហរដ្ឋអាមេរិកបានកើនឡើង ក្នុងអំឡុងពេលរោគរាតត្បាតកូវីដ ១៩ ។

រហូតមកដល់ពេលនេះ មានការបាញ់ប្រហារទ្រង់ទ្រាយធំចំនួន ៥៩៩ លើកហើយក្នុងឆ្នាំនេះ ខណៈ ៦១១ លើកក្នុងឆ្នាំ ២០២០ និង ៤១៧ លើកក្នុងឆ្នាំ ២០១៩ ។

ទន្ទឹមនោះកាល​ពី​ចុង​សប្តាហ៍ ការ​បាញ់​កាំភ្លើងមួយផ្សេងទៀតក៏​បាន​ផ្ទុះ​ឡើងជាច្រើនផងដែរ​នៅ​ក្នុង​ពិធី​ជប់លៀង​តាម​ផ្ទះ ព្រឹត្តិការណ៍​ប្រដាល់ និង​នៅ​តាម​ដង​ផ្លូវជាដើម ហើយនេះគឺជាការបាញ់ប្រហារទ្រង់ទ្រាយធំដែលបានកើតឡើងនៅទូទាំងរដ្ឋចំនួន ៧ របស់អាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNN

ចុចអាន ៖ អាមេរិក ពន្យារពេលអនុម័តវ៉ាក់សាំង Moderna សម្រាប់ក្មេងជំទង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៥ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម