ព័ត៌មានអន្ដរជាតិ
បើកបាន ២ ថ្ងៃ តែ ភូកេត មើលឃើញភ្ញៀវទេសចរ ១ លាននាក់នឹងមកទស្សនានៅ ៣ ខែដើមឆ្នាំក្រោយ
ប្រធានសមាគមទេសចរណ៍ខេត្តភូកេតលោក Bhummikitti Raktaengam ព្យាករណ៍ថា រមណីយកោះភាគខាងត្បូងមួយនេះ នឹងឃើញភ្ញៀវទេសចរបរទេសចំនួន ១ លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំក្រោយ ។

លោក Bhummikitti បាននិយាយថា “ការកក់ទុកក្នុងខែវិច្ឆិកាបានកើនឡើង ២០ ភាគរយ ខណៈពេលដែលកត្តាផ្ទុកសម្រាប់ជើងហោះហើរអន្តរជាតិមួយចំនួនក៏នឹងកើនឡើងដល់ ៨០ ភាគរយ ដោយសារច្បាប់ធ្វើដំណើរត្រូវបានដកចេញសម្រាប់ប្រទេសដែលមានហានិភ័យទាប” ។

យោងតាមរបាយការណ៍របស់កាសែត Bangkok Post បានឲ្យដឹងថា អាកាសយានដ្ឋានភូកេតនឹងស្វាគមន៍ជើងហោះហើរអន្តរជាតិចំនួន ៨២៥ ពីក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៧ ក្នុងខែនេះ ។ កាលពីខែមុន ជើងហោះហើរចំនួន ៥៦២ ពីក្រុមហ៊ុនអាកាសចរណ៍ចំនួន ១១ បានចុះចតនៅលើកោះភាគខាងត្បូងមួយនេះ ។

ទន្ទឹមនោះ សណ្ឋាគារនៅភូកេតត្រូវបានគេរំពឹងថានឹងកើនឡើងដល់ចន្លោះពី ២៥ ទៅ ៣០ ភាគរយក្នុងខែនេះ ។ តាមការប្រៀបធៀប អត្រានេះគឺត្រឹមតែ ១៨ ទៅ ២០ ភាគរយប៉ុណ្ណោះកាលពីខែមុន ហើយបច្ចុប្បន្ននឹងឡើងដល់ ៣៥ ភាគរយសម្រាប់ខែធ្នូ ។

គួរបញ្ជាក់ថា ក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ ២០១៩ ភូកេតបានស្វាគមន៍ភ្ញៀវទេសចរចំនួន ៣ លាននាក់ ខណៈប្រទេសរុស្ស៊ីគឺជាទីផ្សារដ៏សំខាន់សម្រាប់កោះនេះ ប៉ុន្តែសម្រាប់ពេលនេះ ប្រតិបត្តិករទេសចរណ៍នឹងត្រូវពឹងផ្អែកលើសញ្ជាតិផ្សេងទៀត ដោយសារប្រទេសរុស្ស៊ីមិនស្ថិតក្នុងបញ្ជីប្រទេសចំនួន ៦៣ ដែលត្រូវបានអនុម័តសម្រាប់ការចូលមិនឲ្យធ្វើចត្តាឡីស័ក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger
ចុចអាន ៖ បាងកក ទទួលទេសចរ ជាង ៧,០០០ នាក់នៅថ្ងៃដំបូងនៃការបើកប្រទេស ថៃ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ