Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងអត់ វ៉ាក់សាំងរុស្ស៊ី ៥ ប្រភេទដែល កម្ពុជា អនុញ្ញាតប្រើប្រាស់បន្ទាន់ ក៏មានចាក់មួយដូសដែរ

បានផុស

នៅ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ជូនវិញ្ញាបនបត្រអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងបង្ការកូវីដ ១៩ ក្នុងលក្ខខណ្ឌបន្ទាន់ លេខ CAM N17 EUA-2021 នូវវ៉ាក់សាំង ៥ ប្រភេទ មានដូចជា ប្រភេទ Sputnik V ប្រភេទ CoviVac ប្រភេទ Sputnik Light និង​ប្រភេទ EpiVacCorona ចំនួន ២ ​ប្រភេទ​ក្នុង​លក្ខខណ្ឌ​បន្ទាន់ ដែល​វ៉ាក់សាំង​ទាំង​នេះ​ផលិត​នៅ​ប្រទេស​រុស្ស៊ី ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ វ៉ាក់សាំងទាំង ៥ ប្រភេទនេះមាន ៤ ប្រភេទតម្រូវឲ្យចាក់ ២ ដូស និងមួយប្រភេទតម្រូវឲ្យចាក់តែមួយដូសប៉ុណ្ណោះ ។

វ៉ាក់សាំងរុស្ស៊ីដែលចាក់តែមួយដូសនោះគឺប្រភេទ Sputnik Light ។ យោងទៅតាមមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) បានឲ្យដឹងថា វ៉ាក់សាំង Sputnik Light គឺជា​ប្រភេទ​វ៉ាក់សាំង Sputnik V ដែលមាន​កម្រិត​ស្រាល​ជាង​មុន និងមាន​សមាសធាតុ​ផ្សំ​តែមួយ (rAd26) ​ហើយ​តម្រូវឲ្យមាន​ការចាក់​វ៉ាក់សាំង​តែមួយ​ដូ​សប៉ុណ្ណោះ ។

គួររំឭកថា ក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ី បានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Sputnik Light កាលពីថ្ងៃទី ៦ ខែឧសភា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ក្រសួងសុខាភិបាល កម្ពុជា អនុញ្ញាតប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ៥ ប្រភេទទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម