ព័ត៌មានអន្ដរជាតិ
ដោយសារកូវីដ! និស្សិតកូរ៉េខាងត្បូងជិតកន្លះលាននាក់អង្គុយប្រឡងពីក្រោយរបាំងការពារ និងនៅមន្ទីរពេទ្យ
នៅថ្ងៃព្រហស្បតិ៍នេះនិស្សិតកូរ៉េខាងត្បូងជិតកន្លះលាននាក់បានចាប់ផ្តើមការប្រឡងចូលសកលវិទ្យាល័យនៅក្នុងបន្ទប់ប្រឡងដែលបំពាក់ដោយរបាំងថ្លា ខណៈនិស្សិតផ្ទុកកូវីដ ១៩ ធ្វើការប្រឡងនៅមន្ទីរពេទ្យ ។
ទន្ទឹមនោះប៉ូលិស និងមន្រ្តីសាលាបានយាមកន្លែងធ្វើតេស្តចំនួន ៣១,០០០ កន្លែងនៅទូទាំងប្រទេស ខណៈដែលមនុស្ស ៣៥ នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ ១៩ បានអង្គុយប្រឡងនៅមន្ទីរពេទ្យដែលបានកំណត់ រីឯកន្លែងពិសេសដទៃទៀតត្រូវបានផ្តល់ដើម្បីជួយដល់មនុស្ស ៤០៤ នាក់ផ្សេងទៀតដែលស្ថិតក្នុងការធ្វើចត្តាឡីស័ក ។

ចំណែកអនុរក្សត្រូវពាក់ឧបករណ៍ការពារ និងប្រមូលក្រដាសប្រឡងក្នុងថង់ប្លាស្ទិក ហើយជូតសម្អាតមុនពេលប្រគល់ឲ្យបុគ្គលិកនៅខាងក្រៅ ។ នៅវិទ្យាល័យមួយនៅកណ្តាលទីក្រុងសេអ៊ូលសិស្សបានតម្រង់ជួរសម្រាប់ត្រួតពិនិត្យសីតុណ្ហភាព និងបាញ់ថ្នាំសម្លាប់មេរោគ ក៏ដូចជាលាងសម្អាតដៃជាមួយអាល់កុល មុនពេលចូលកន្លែងប្រឡង ហើយរបាំងថ្លាត្រូវបានតំឡើងនៅលើតុទាំងអស់ ។ នេះបើយោងតាមវីដេអូចេញផ្សាយដោយការិយាល័យអប់រំក្រុងសេអ៊ូល ។

ការប្រឡងប្រចាំឆ្នាំបានធ្វើឡើងនៅពេលដែលប្រទេសកូរ៉េខាងត្បូងមានការរីករាលដាលនៃការផ្ទុះឡើងជំងឺកូវីដ ១៩ ដែលចំនួនករណីឆ្លងប្រចាំថ្ងៃបានកើតឡើងប្រហែល ៥០០ នាក់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះដែលមិនធ្លាប់មានចាប់តាំងពីខែមីនា មក ។
ទីភ្នាក់ងារទប់ស្កាត់ និងការពារជំងឺកូរ៉េ (KDCA) បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ៥៤០ នៅថ្ងៃសុក្រក្នុងនោះមាន ៥៦៦ នាក់ជាករណីឆ្លងក្នុងស្រុក និងករណីនាំចូល ២៤ ករណី ហើយករណីឆ្លងសរុបរបស់ប្រទេសបានកើនឡើងដល់ ៣៥,៧០៣ នាក់ និងមានអ្នកស្លាប់ចំនួន ៥២៩ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ