Connect with us

ព័ត៌មានអន្ដរជាតិ

Facebook​ នឹង​បិទ​ប្រព័ន្ធ​ស្គាល់​មុខ​អ្នក​ប្រើ​ដោយ​​ស្វ័យ​ប្រវត្តិ

បានផុស

នៅ

ក្រុម​ហ៊ុន​បច្ចេកវិទ្យាយក្ស Facebook Inc ​នឹង​បិទ​ប្រព័ន្ធ​ស្គាល់​មុខ​​ដែល​​​បង្ហាញ​អត្តសញ្ញាណ​​អ្នក​ប្រើ​ប្រាស់​ដោយ​ស្វ័យប្រវត្តិ​ក្នុង​រូប​ភាព និង​វីដេអូ ដោយ​​សារ​​ព្រួយ​បារម្ភរបស់​សង្គម​កំពុង​កើន​ឡើង​អំពី​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ។

លោក Jerome Pesenti អនុប្រធាន​ផ្នែក​បញ្ញាសិប្បនិម្មិត​របស់ Faceboook បាន​និយាយ​ថា ៖«និយតករ​នៅ​កំពុង​ដំណើរ​ការ​នៃ​ការ​ផ្តល់​នូវ​សំណំ​ច្បាប់​ច្បាស់​លាស់​​​​ដើម្បី​គ្រប់​គ្រង​ការ​ប្រើ​ប្រាស់​របស់​ខ្លួន។ ស្ថិត​ក្នុង​ភាព​មិន​ប្រាកដ​ប្រជា​កំពុង​បន្ត​នេះ យើង​ជឿ​ថា ការ​កម្រិតនូវ​ការ​​ប្រើ​ប្រាស់​នៃ​ការ​ស្គាល់​មុខ​​ឲ្យ​កាន់​តែ​តូច​ចង្អៀត​​គឺ​​សម​រម្យ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លុប​ចេញ​ប្រព័ន្ធ​ស្គាល់​មុខ​ដោយ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ដ៏​ធំ​បំផុត​ក្នុង​ពិភព​លោក​នេះ​កើត​ឡើង​ស្រប​ពេល​ដែល​ឧស្សាហកម្ម​បច្ចេក​​វិទ្យា​កំពុង​ប្រឈម​នឹង​ការ​គិត​ឡើង​វិញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ​អំពី​សីលធម៌​នៃ​ការ​ប្រើ​ប្រាស់។

អ្នក​រិះ​គន់​បាន​និយាយ​ថា បច្ចេកវិទ្យាស្គាល់​មុខ​​ដែលពេញ​និយម​ក្នុង​ចំណោម​អ្នក​លក់​រាយ មន្ទីរ​ពេទ្យ និង​អាជីវកម្ម​ផ្សេង​ៗ​ទៀត​សម្រាប់​គោល​ដំណង​សុវត្ថិភាព អាច​សម្រប​សម្រួល​ដល់ឯកជនភាព កំណត់​គោល​ដៅ​ក្រុម​ និង​ធ្វើ​ឲ្យ​​ការ​រំខាន​ធម្មតា។

ក្រុម​ហ៊ុន​ IBM បាន​បញ្ឈប់​ការ​លក់ផលិតផល​ស្គាល់​មុខ​ជា​អចិន្ត្រៃយ៍​ហើយ ហើយ​ក្រុម​ហ៊ុន Microsoft Corp និង​ Amazon.com Inc ក៏​បាន​ផ្អាក​​ការ​លក់​ទៅ​ឲ្យ​ប៉ូលិស​ដោយ​គ្មាន​កំណត់​ដែរ។

ដំណឹង​នេះ​ក៏​បាន​កើត​មាន​ផង​ដែរ​នៅ​ពេល​ Facebook ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹង​រឹង​ពី​និយតករ និង​សមាជិក​សភា​ជុំ​វិញ​សុវត្ថិភាព​​អ្នក​ប្រើ​ប្រាស់ និង​មាន​ការ​រំលោភ​បំពាន​ជា​ច្រើន​នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន។

ក្រុម​ហ៊ុន​ដែល​ទើប​​​ប្តូរ​ឈ្មោះ​​​ជា Meta Platforms Inc កាល​ពី​សប្តាហ៍​មុន​បាន​និយាយ​ថា អ្នក​ប្រើ​ប្រាស់​ជាង​១ភាគ​៣​​ប្រចាំ​ថ្ងៃ​ទៀងទាត់​នៅ​លើ​ Facebook បាន​ជ្រើស​រើសចូល​ទៅ​ក្នុង​ការ​កំណត់ (Setting) ​ស្គាល់​មុខ​​ ហើយ​ការ​កែ​ប្រែ​ឥឡូវ​​នេះ​នឹង​លុប​ចោល«គំរូ​ស្គាល់​មុខ»នៃ​មនុស្ស​ជាង​១​ប៊ីលាន​នាក់។

អ្នក​នាំ​ពាក្យ Facebook បាន​និយាយ​ថា ការ​លុប​ចេញ​នឹង​ដំណើ​រការ​ជា​សកល និង​ត្រូវ​បាន​គេ​រំពឹង​ថា ចប់​សព្វ​គ្រប់​នៅ​ត្រឹម​ខែ​ធ្នូ​ខាង​មុខ​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

សន្តិសុខសង្គម៥ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

ជីវិតកម្សាន្ដ៨ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ព័ត៌មានជាតិ៨ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

នយោបាយ៧ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

Sokha Hotels

ព័ត៌មានពេញនិយម