ព័ត៌មានអន្ដរជាតិ
លេចចេញវីរុសបំប្លែងខ្លួនក្លាយពូជថ្មីមួយទៀត ជាប់សែស្រឡាយ Delta (មានវីដេអូ)
ពូជមួយទៀតនៃវីរុសបំប្លែងខ្លួន Delta កំពុងរីករាលដាលនៅចក្រភពអង់គ្លេស ខណៈវីរុសផ្សេងៗទៀតដែលជាប់សែស្រឡាយជាមួយ Delta កំពុងបន្តរីកសាយភាយ។

វីរុសក្លាយពូជថ្មីឈ្មោះ AY.43 ត្រូវបានគេប្រទះឃើញ ៨,១៣៨ ដងរួចមកហើយនៅក្នុងប្រទេសអង់គ្លេស។ នេះបើយោងតាមទិន្នន័យចុងក្រោយពីមជ្ឈមណ្ឌលឃ្លាំមើលដ៏ធំបំផុតមួយរបស់ប្រទេស។
វារួមចំណែកប្រហែលមួយករណីក្នុងចំណោម២៤ករណីនៅក្នុងប្រទេស បន្ទាប់ពីត្រូវបានរកឃើញជាលើកដំបូងនៅពាក់កណ្តាលខែកក្កដា ហើយបានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីពេលនោះមក។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របានទទូចថា ពេលនេះ គ្មានអ្វីត្រូវព្រួយបារម្ភអំពីមេរោគនេះឡើយ ដោយនិយាយថា មិនទាន់មានភស្តុតាងណាមួយដែលបង្ហាញថា វាឆ្លងខ្លាំងជាង ឬអាចគេចផុតពីវ៉ាក់សាំងនោះទេ។
ប៉ុន្តែវាបានលេចឡើង បន្ទាប់ពីការកើនឡើងយ៉ាងឆាប់រហ័សនៃករណីវីរុសក្លាយពូជពី Delta មួយទៀតឈ្មោះ AY.4.2 ដែលកំពុងស្ថិតក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ពីសំណាក់អ្នកវិទ្យាសាស្ត្រអង់គ្លេសនិងអន្តរជាតិ។

គួរបញ្ជាក់ថា មានត្រកូល AY ច្រើនជាងមួយរយផ្សេងគ្នា ដែលជាពូជពង្សរបស់វីរុសបំប្លែងខ្លួន Delta ហើយភាគច្រើនមិនមានអ្វីត្រូវព្រួយបារម្ភទេ។
AY.43 ត្រូវបានគេប្រទះឃើញជាលើកដំបូងនៅក្នុងខែកក្កដា បន្ទាប់ពី Delta បានរីករាលដាលនៅជុំវិញពិភពលោក ហើយឥឡូវនេះមានករណីចំនួន ៨៤,០០០ ត្រូវបានរកឃើញនៅក្នុង១០៨ប្រទេស៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ វីរុសកូវីដបំប្លែងខ្លួន ធន់នឹងវ៉ាក់សាំងបន្ថែមទៀត នឹងលេចចេញក្នុងពេលឆាប់ៗ

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?