Connect with us

ព័ត៌មានអន្ដរជាតិ

មុនអស់អំណាច Trump នៅសល់មួយក្បាច់ចុងក្រោយសម្រាប់​មន្ត្រីរដ្ឋាភិបាលចិន

បានផុស

នៅ

រដ្ឋបាល​លោក Donald Trump បានបញ្ចេញ​ច្បាប់​ថ្មី​មួយ​ទៀត ដើម្បីរឹតបន្តឹង​លើ​ការ​ធ្វើ​ដំណើរ​របស់​សមាជិកបក្សកុម្មុយនីស្តចិន រួមនិងក្រុមគ្រួសារ​ពួកគេ ចូលទឹក​ដីអាមេរិក។ នេះ​បើសេចក្តីរាយការណ៍ពី​កាសែត The New York Times ចេញផ្សាយនៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលនយោបាយកំណត់សុពលភាព​ទិដ្ឋិការសម្រាប់សមាជិកបក្សកុម្មុយនីស្តចិន និង​ក្រុមគ្រួសារ គឺអាច​ផ្តល់​ឲ្យ​ត្រឹម​តែមួយ​ខែ​ប៉ុណ្ណោះ និង​សម្រាប់​ការធ្វើដំណើរចូលទឹក​ដីអាមេរិក​តែមួយលើក​។

ការពីមុន សមាជិកបក្សកុម្មុយនីស្តចចិន ក៏ដូចជា​ពលរដ្ឋចិនផ្សេងទៀត សុទ្ធ​តែ​អាចទទួល​បាន​ទិដ្ឋិការចូលក្នុងទឹក​អាមេរិកជាមួយសុពលភាព​រហូតដល់ទៅ ១០ឆ្នាំឯណោះ។ នេះបើតាម​ការបញ្ជាក់​ពី​កាសែត​ខាងលើ។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីងតោន នៅពេលនេះ កំពុង​តែ​ជួយ​ដល់​ប្រធានធិបតី​ទើប​ចាញ់​ឆ្នោតរបស់ខ្លួន ដើម្បីតស៊ូ​ជាមួយ​អំណាច​របស់​ប្រទេស​ចិន ស្របពេល​ដែលទំនាក់ទំនង​រវាង​មហាអំណាចសេដ្ឋកិច្ច​ធំបំផុតលើលោក​ទាំងពីរ បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​មិន​ធ្លាប់​មាន​នា​ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។

យោង​តាម​អ្នក​នាំ​ពាក្យ​ក្រសួងការបរទេស​អាមេរិក ប្រាប់កាសែត New York Times ចំណាត់ការថ្មីនេះ ជាផ្នែកមួយ​នៃគោលនយោបាយការពារសហរដ្ឋអាមេរិក ពី​ឥទ្ធិពលដ៏គ្រោះថ្នាក់​របស់​បក្សកុម្មុយនីស្ត​ចិន។

បើនិយាយ​ដល់​ចំណុច​ចាប់​ផ្តើម​នៃ​ទំនាក់​ការទូត​រវាង​ចិន និង​អាមេរិក គឺអាច​និយាយ​បាន​ថា ដោយ​សារការ​ផ្ទុះ​រាតត្បាតជំងឺកូវីដ ១៩ ជុំ​វិញពិភពលោក ការ​បង្កើតច្បាប់​សន្តិសុខជាតិនៅហុងកុង ពីសំណាក់​រដ្ឋាភិបាល​ប៉េកាំង ជម្លោះ​សមុទ្រចិនខាងត្បូង ជម្លោះពាណិជ្ជកម្ម ក៏ដូចជា​ការ​ស្តីបន្ទោស​ចិន​ បង្កឧក្រិដ្ឋកម្មសិទ្ធិមនុស្សនៅតំបន់ស៊ីជាំង​ជាដើម៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម