ព័ត៌មានអន្ដរជាតិ
ដើម្បីក្រពះ ឪពុក ដាច់ចិត្តលក់កូនស្រីអាយុ៩ឆ្នាំ ទៅឲ្យបុរសចំណាស់យកធ្វើប្រពន្ធ
វាគឺជារឿងដ៏គួរឲ្យខ្លោចចិត្តជាទីបំផុត ដែលឪពុកជនជាតិអាហ្វហ្គានីស្ថានម្នាក់ បង្ខំចិត្តលក់កូនស្រីអាយុ៩ឆ្នាំ ទៅឲ្យបុរសអាយុ៥៥ឆ្នាំធ្វើជាកូនក្រមុំក្នុងតម្លៃ ២,១៨០ ដុល្លារអាមេរិក ដើម្បីយកលុយទិញបាយនិងម្ហូបអាហារ។ គាត់ក៏បានអង្វរប្តី របស់កូនគាត់កុំឲ្យវាយធ្វើបាបនាងផងដែរ។
កុមារី Parwana Malik អាយុ៩ឆ្នាំ ត្រូវបានឪពុកម្តាយ លក់ទៅឲ្យជនចម្លែកម្នាក់។ នៅថ្ងៃដែល Parwana ត្រូវបានអ្នកទិញឈ្មោះ Qorban យកទៅ ឪពុករបស់នាងឈ្មោះ Abdul Malik បានអង្វរសុំកុំធ្វើបាបកូនរបស់ខ្លួនអី។

ក្រុមគ្រួសាររបស់កុមារី Parwana និយាយថា ពួកគេគ្មានជម្រើសទេ ហើយស្ថិតក្នុងចំណោមគ្រួសារទុរគតជាច្រើន ដែលត្រូវបង្ខំចិត្តលក់កូនស្រីតូចរបស់ពួកគេ ឲ្យរៀបការដើម្បីរស់ ខណៈប្រទេសអាហ្វហ្គានីស្ថាន កាន់តែធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌បន្ថែមទៀត។
លោក Abdul ថា គាត់គ្មានជម្រើសក្រៅពីលក់ Parwana ដើម្បីជួយគ្រួសាររបស់គាត់ឲ្យរស់រានមានជីវិតទេ។ គាត់និយាយថា “យើងមានសមាជិកគ្រួសារប្រាំបីនាក់។ ខ្ញុំត្រូវលក់ដើម្បីរក្សាសមាជិកគ្រួសារផ្សេងទៀតឲ្យនៅរស់”។

Parwana និងគ្រួសាររបស់នាង បានរស់នៅក្នុងជំរំជនភៀសខ្លួនអាហ្វហ្គានីស្ថាននៅខេត្ត Badghis ភាគពាយ័ព្យអស់រយៈពេល ៤ឆ្នាំមកហើយ។ ពួកគេរស់បានដោយសារតែជំនួយមនុស្សធម៌ និងការងារដែលរកប្រាក់បានប្រហែល ២.៧ ដុល្លារក្នុងមួយថ្ងៃ។
ប៉ុន្តែចាប់តាំងពីក្រុមតាលីបង់ ចូលកាន់កាប់អាហ្វហ្គានីស្ថានក្នុងខែសីហាមក សេដ្ឋកិច្ចរបស់ប្រទេសនេះ បានស្ថិតក្នុងដំណាក់កាលដួលរលំ ហើយជំនួយមនុស្សធម៌អន្តរជាតិត្រូវបានផ្អាក៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មេដឹកនាំតាលីបង់ ស្វែងរកជំនួយបរទេសសម្រាប់ជនភៀសខ្លួន អាហ្វហ្គានីស្ថាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ