Connect with us

ព័ត៌មានអន្ដរជាតិ

មេបញ្ជាការយោធាតាលីបង់ ត្រូវសម្លាប់ក្នុងការវាយប្រហារនៅ កាប៊ុល

បានផុស

នៅ

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធទី៣ខែវិច្ឆិកានេះថា មេបញ្ជាការយោធាតាលីបង់ម្នាក់ ត្រូវបានសម្លាប់ នៅពេលក្រុមរបស់គាត់ ឆ្លើយតបទៅនឹងការបំផ្ទុះគ្រាប់បែកអត្តឃាត និងការវាយប្រហារដោយកាំភ្លើងរបស់ពួករដ្ឋឥស្លាម លើមន្ទីរពេទ្យក្នុងរដ្ឋធានី អាហ្វហ្គានីស្ថាន។

Senior Taliban Commander Among Dead in Kabul Military Hospital Attack:  Report

មនុស្សយ៉ាងតិច១៩នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីថ្ងៃអង្គារ លើមន្ទីរពេទ្យយោធាសំខាន់មួយរបស់ទីក្រុងកាប៊ុល។ នេះបើយោងតាមមន្ត្រីក្រសួងសុខាភិបាលដែលសុំមិនបញ្ចេញឈ្មោះ។

លោក Hamdullah Mokhlis សមាជិកនៃបណ្តាញ Haqqani និងជាមន្ត្រីនៅក្នុងកងកម្លាំងពិសេស Badri Corps គឺជាឥស្សរជនជាន់ខ្ពស់បំផុត ដែលត្រូវបានសម្លាប់ ចាប់តាំងពីក្រុមតាលីបង់ដណ្តើមកាន់កាប់ទីក្រុងកាប៊ុល។

មន្ត្រីផ្នែកប្រព័ន្ធផ្សព្វផ្សាយតាលីបង់បាននិយាយថា “នៅពេលគាត់ទទួលបានព័ត៌មានថា មន្ទីរពេទ្យ Sardar Daud Khan រងការវាយប្រហារ លោក Maulvi Hamdullah (Mokhlis) ដែលជាមេបញ្ជាការនៃអង្គភាពទីក្រុង Kabul បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុភ្លាមៗ”។

លោក​បាន​បន្ថែម​ថា​ “​យើង​ព្យាយាម​ឃាត់​គាត់ដែរ ប៉ុន្តែ​គាត់មិនស្តាប់។ ក្រោយមក​យើង​បាន​ដឹង​ថា ​គាត់​ត្រូវ​បាន​ធ្វើ​ឃាត​ក្នុង​ការ​វាយប្រហារ​នៅ​មន្ទីរពេទ្យ”។

គួរបញ្ជាក់ថា ការវាយប្រហារនេះបានចាប់ផ្តើមដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត នៅច្រកចូលមន្ទីរពេទ្យ មុនពេលខ្មាន់កាំភ្លើង វាយលុកចូលទៅបរិវេណខាងក្នុង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ផ្ទុះគ្រាប់បែកនៅមន្ទីរពេទ្យយោធាធំបំផុតរបស់ អាហ្វហ្គានីស្ថាន ស្លាប់មនុស្ស១៩នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម