ព័ត៌មានអន្ដរជាតិ
WHO ទទួលស្គាល់វ៉ាក់សាំងក្នុងស្រុកឥណ្ឌា Covaxin ផ្លូវការហើយ
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃពុធបាននិយាយថា ខ្លួនបានអនុម័តវ៉ាក់សាំងបង្ការកូវីដ-១៩របស់ក្រុមហ៊ុនឥណ្ឌា Bharat Biotech សម្រាប់ការប្រើប្រាស់បន្ទាន់ហើយដែលនេះជាការត្រួយត្រាយផ្លូវសម្រាប់វ៉ាក់សាំងឥណ្ឌាត្រូវបានទទួលយកជាវ៉ាក់សាំងមានសុពភាពសម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសផ្សេងៗ។

ការចុះបញ្ជីប្រើប្រាស់បន្ទាន់នឹងអនុញ្ញាតឲ្យក្រុមហ៊ុន Bharat Biotech នាំចេញវ៉ាក់សាំងដែលគេស្គាល់ Covaxinទៅកាន់ប្រទេសផ្សេងៗដោយគោរពតាមសេចក្តីណែនាំរបស់ WHO សម្រាប់ការអនុម័ត។ វាក៏អាចជួយប្រជាជនឥណ្ឌារាប់លាននាក់ដែលបានចាក់វ៉ាក់សាំងដើម្បីធ្វើដំណើរទៅក្រៅប្រទេសផងដែរ។
WHO បានឲ្យដឹងថា ក្រុមទីប្រឹក្សាបច្ចេកទេសរបស់ខ្លួនបានសម្រេចថា វ៉ាក់សាំង Covaxin មានអត្ថប្រយោជន៍ច្រើនលើសលប់ជាងហានិភ័យ និងថា វ៉ាក់សាំងនេះត្រូវតាមកម្រិតស្តង់ដាររបស់ WHO ដើម្បីការពារប្រឆាំងជំងឺកូវីដ-១៩។
ក្រុមទីប្រឹក្សាត្រូវបានគេគិតថា បានធ្វើការសម្រេចចិត្តលើវ៉ាក់សាំង Covaxin កាលពីសប្តាហ៍មុន ប៉ុន្តែបានស្នើសុំការបំភ្លឺបន្ថែមទៀតពីក្រុមហ៊ុន Bharat Biotech មុនពេលធ្វើការវាយតម្លៃលើអត្ថប្រយោជន៍ និងហានិភ័យចុងក្រោយសម្រាប់ការប្រើប្រាស់ជាសកល។
Covaxin ក៏ទទួលបានការត្រួតពិនិត្យដោយក្រុមទីប្រឹក្សាយុទ្ធសាស្ត្រនៃអ្នកជំនាញថ្នាំបង្ការរបស់អង្គការសុខភាពពិភពលោកដែលបានផ្តល់អនុសាសន៍ឲ្យចាក់២ដូសចន្លោះពីដូសទី១ទៅដូសទី២រយៈពេល៤សប្តាហ៍សម្រាប់មនុស្សអាយុ១៨ឆ្នាំឡើង។
Covaxin បានក្លាយជាវ៉ាក់សាំងទី៧ដែលត្រូវបានទទួលស្គាល់ជាផ្លូវការពី WHO បន្ទាប់ពីវ៉ា់ក់សាំង Pfizer, Moderna, AstraZeneca, Johnson & Johnson, Sinovac និង Sinopharm។

ការអនុម័របស់ WHO បញ្ជាក់ឲ្យឃើញច្បាស់ពីប្រទេសឥណ្ឌាដែលបានប្តេជ្ញាចិត្តក្នុងការផ្គត់ផ្គង់ទៅគម្រោង COVAX សម្រាប់ការចែកចាយវ៉ាក់សាំងជាសកលដែលសហដឹកនាំដោយ WHO និងមានគោលដៅផ្តល់វ៉ាក់សាំងឲ្យបានស្មើគ្នាទៅប្រទេសដែលមានចំណូលទាប និងមធ្យម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ