ព័ត៌មានអន្ដរជាតិ
ក្រៅពី Molnupiravir ពិភពលោកមានថ្នាំកូវីដផ្សេងទៀត ក៏មានប្រសិទ្ធភាព តែស្ថិតក្នុងដំណាក់កាលតេស្ត
បណ្ដាប្រទេសជាច្រើនលើពិភពលោក ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ាន កំពុងញាប់ដៃញាប់ជើង បញ្ជាទិញអាវុធចុងក្រោយ ប្រឆាំងនឹងជំងឺកូវីដ ដែលជាថ្នាំប្រឆាំងវីរុស ទោះមិនទាន់ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅឡើយក៏ដោយ ។
យ៉ាងណាមិញ ទោះថ្នាំទាំងនោះ កំពុងស្ថិតក្នុងដំណាក់កាលសាកល្បង ក្នុងនោះគេក៏ឃើញក្រុមហ៊ុនថ្នាំធំៗជាច្រើន កំពុងដាក់ពាក្យស្នើសុំសិទ្ធចែកចាយថ្នាំរបស់ខ្លួន នៅទូទាំងពិភពលោកដូចគ្នា។
ទន្ទឹមនោះ ប្រទេសដែលកំពុងផលិតថ្នាំកូវីដ បានបង្ហាញពីប្រសិទ្ធភាពថ្នាំរៀងៗខ្លួន ខណៈបណ្ដាប្រទេសនីមួយៗបាននឹងកំពុងបញ្ជាទិញថ្នាំដែលអាចព្យាបាលកូវីដបានលឿននិងរហ័សជាងគេ។
១ ថ្នាំ Molnupiravir របស់ក្រុមហ៊ុន Merck & Co

Molnupiravir ត្រូវបានកម្ពុជាអនុញ្ញាតឲ្យប្រើក្នុងលក្ខខណ្ឌបន្ទាន់ លេខ CAM 015 EUA-2021 ហើយថ្នាំគ្រាប់នេះត្រូវតម្រូវឲ្យលេប ២ ដង ក្នុងមួយថ្ងៃ រយៈពេល ៥ថ្ងៃ រាប់ចាប់ពីថ្ងៃចេញរោគសញ្ញាមក។ ថ្នាំនេះត្រូវបានគេដឹងថា ជាថ្នាំព្យាបាលកូវីដដែលកំពុងល្បីខ្លាំងមកទល់ពេលនេះ មានប្រទេសជាច្រើនកំពុងបញ្ជាទិញ ដោយសារតែប្រសិទ្ធភាពដ៏ល្អរបស់ថ្នាំ។
ថ្នាំរបស់ក្រុមហ៊ុន Merck ប្រភេទនេះ មានសមត្ថភាពព្យាបាលជំងឺកូវីដ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដែលបានធ្វើតេស្តវិជ្ជមាន និងមានហានិភ័យខ្ពស់ នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ហើយអាចកាត់បន្ថយអត្រានៃការចូលព្យាបាលក្នុងមន្ទីរពេទ្យនិងស្លាប់បាន ៥០ ភាគរយ។ ការស្រាវជ្រាវដែលធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងទៀត បានបង្ហាញថា ថ្នាំ Molnupiravir មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនដូចជា Delta, Gamma, និង Mu។
២ របស់ក្រុមហ៊ុនឱសថជប៉ុន Shionogi

ប្រភេទថ្នាំគ្រាប់នេះ តម្រូវឲ្យលេប ១ ថ្ងៃ ១ គ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ ដែលមានរោគសញ្ញាស្រាល ឬមិនបញ្ចេញរោគសញ្ញា ឲ្យជាសះស្បើយក្នុងរយៈពេល ៥ ថ្ងៃ ប៉ុណ្ណោះ ។
ដោយឡែក ក្រុមហ៊ុនផលិតឱសថជប៉ុន Shionogi បាននិយាយថា ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់ដែលខ្លួនកំពុងអភិវឌ្ឍនេះ កាន់តែមានប្រសិទ្ធភាព បើប្រើរួមគ្នានឹងថ្នាំគ្រាប់មកពីក្រុមហ៊ុន Merck ។
៣ ថ្នាំ AZD7442 របស់ក្រុមហ៊ុន AstraZeneca

ថ្នាំគ្រាប់ប្រភេទនេះ ប្រើរូបមន្តលាយបញ្ចូលគ្នា ដោយបានទទួលជោគជ័យក្នុងការកាត់បន្ថយជំងឺធ្ងន់ធ្ងរ ឬការស្លាប់ចំពោះអ្នកជំងឺដែលមិនចូលមន្ទីរពេទ្យ ក្នុងការសិក្សានៅដំណាក់កាលចុងក្រោយ។
ជាពិសេស អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជំងឺកូវីដធ្ងន់ធ្ងរ ឬស្លាប់បាន ៥០ភាគរយ ចំពោះអ្នកជំងឺដែលចេញរោគសញ្ញារយៈពេល ៧ ថ្ងៃ ឬតិចជាងនេះ ។
៤ ថ្នាំ PF-07321332 របស់ក្រុមហ៊ុន Pfizer

កាលពីខែមីនា ឆ្នាំ ២០២០ ថ្នាំ PF-07321332 របស់ក្រុមហ៊ុន Pfizer បានធ្វើតេស្តព្យាបាលដោយផ្សំគ្នាជាមួយថ្នាំ ritonavir (ថ្នាំព្យាបាលមេរោគអេដស៍)។ ថ្នាំគ្រាប់នេះ អាចរារាំងការចម្លងមេរោគ ការពារអាការធ្ងន់ធ្ងរ និងអាចឈប់ការចម្លងបានទាំងស្រុងតែម្ដង។
យ៉ាងណាមិញ ថ្នាំនេះក៏ត្រូវលេប ២ ដង ក្នុងមួយថ្ងៃ រយៈពេល ៥-១០ ថ្ងៃទើបឃើញលិទ្ធផលជាក់ស្ដែង។
៥ ថ្នាំគ្រាប់ព្យាបាលកូវីដទាំង ២ ប្រភេទ របស់ក្រុមហ៊ុន Sinopharm

ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ នេះ ត្រូវបានផលិតនិងស្រាវជ្រាវដោយក្រុមអ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្តចិន និងក្រុមហ៊ុនផលិតវ៉ាក់សាំងចិន Sinopharm មានប្រសិទ្ធភាពខ្ពស់សម្រាប់អ្នកជំងឺកូវីដកម្រិតស្រាល និងមធ្យម។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Global Time កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ក្រុនហ៊ុន Sinopharm កំពុងតែមមាញឹកក្នុងផលិតថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ ២ ប្រភេទ ជាខែលការពារដែលមានសមត្ថភាពអាចកាត់បន្ថយនិងបន្សាប ឥទ្ធិពលវីរុសកូវីដ ដែលបានឆ្លងចូលក្នុងខ្លួនមនុស្សឲ្យមានកម្រិតស្រាលមកវិញ។
ទោះយ៉ាងណា ថ្នាំដែលបានរៀបរាប់ខាងលើនេះ គឺសុទ្ធតែជាថ្នាំព្យាបាលកូវីដដែលស្ថិតក្នុងដំណាក់កាលសាកល្បងនៅលើពិភពលោក តាមប្រទេសនីមួយៗ ឬតាមលិទ្ធផលជាក់ស្ដែង នៃសុខភាពប្រជាជនក្នុងតំបន់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រៅពី កម្ពុជា តើប្រទេស អាស៊ាន ណាខ្លះទៀតប្រកាសទិញថ្នាំកូវីដរបស់ អាមេរិក
ចុចអាន៖មកដឹងគម្លាតការចាក់វ៉ាក់សាំងទាំង ៥ ប្រភេទ ដែល កម្ពុជា ទទួលបាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ