ព័ត៌មានអន្ដរជាតិ
ជប៉ុន យល់ព្រមចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនរបស់ខ្លួនដោយឥតគិតថ្លៃ
សេចក្តីព្រាងច្បាប់មួយក្នុងការចាក់វ៉ាក់សាំងវីរុសកូរ៉ូណាដោយឥតគិតថ្លៃដល់ប្រជាជនជប៉ុនត្រូវបានសម្រេចជាឯកច្ឆន្ទហើយត្រូវបានអនុម័តនៅឯសម័យប្រជុំពេញអង្គរបស់សមាជិកសភាកាលពីថ្ងៃពុធទី២ខែធ្នូម្សិលមិញនេះ។
តាមច្បាប់ទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រដ្ឋាភិបាលកណ្តាលនឹងរ៉ាប់រងរាល់ការចំណាយលើការចាក់វ៉ាក់សាំងដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងក្នុងគោលបំណងអនុញ្ញាតឲ្យសាធារណជនទទួលបានការចាក់ថ្នាំបង្ការប្រឆាំងនឹងមេរោគនេះដោយឥតគិតថ្លៃ។
ដើម្បីសម្រួលដល់ការផ្គត់ផ្គង់វ៉ាក់សាំងដោយក្រុមហ៊ុនឱសថនានា ច្បាប់នេះក៏បានចែងផងដែរថា រដ្ឋាភិបាលនឹងរ៉ាប់រងការខូចខាតដែលក្រុមហ៊ុននានាទទួលរង ក្នុងករណីមានផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីវ៉ាក់សាំងទាំងនេះ។
ជាគោលការណ៍ សាធារណជនត្រូវគេតម្រូវឲ្យខិតខំប្រឹងប្រែងទទួលយកការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើប្រសិទ្ធភាពនិងសុវត្ថិភាពរបស់វ៉ាក់សាំងមិនអាចត្រូវបានបញ្ជាក់គ្រប់គ្រាន់ទេនោះ តម្រូវការមិនត្រូវបានអនុវត្តឡើយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ YOMIURI SHIMBUN
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ