Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន យល់ព្រមចាក់វ៉ាក់សាំងកូវីដដល់ប្រជាជនរបស់ខ្លួនដោយឥតគិតថ្លៃ

បានផុស

នៅ

សេចក្តីព្រាងច្បាប់មួយក្នុងការចាក់វ៉ាក់សាំងវីរុសកូរ៉ូណាដោយឥតគិតថ្លៃដល់ប្រជាជនជប៉ុនត្រូវបានសម្រេចជាឯកច្ឆន្ទហើយត្រូវបានអនុម័តនៅឯសម័យប្រជុំពេញអង្គរបស់សមាជិកសភាកាលពីថ្ងៃពុធទី២ខែធ្នូម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមច្បាប់ទាក់ទងនឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រដ្ឋាភិបាលកណ្តាលនឹងរ៉ាប់រងរាល់ការចំណាយលើការចាក់វ៉ាក់សាំងដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងក្នុងគោលបំណងអនុញ្ញាតឲ្យសាធារណជនទទួលបានការចាក់ថ្នាំបង្ការប្រឆាំងនឹងមេរោគនេះដោយឥតគិតថ្លៃ។

ដើម្បីសម្រួលដល់ការផ្គត់ផ្គង់វ៉ាក់សាំងដោយក្រុមហ៊ុនឱសថនានា ច្បាប់នេះក៏បានចែងផងដែរថា រដ្ឋាភិបាលនឹងរ៉ាប់រងការខូចខាតដែលក្រុមហ៊ុននានាទទួលរង ក្នុងករណីមានផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីវ៉ាក់សាំងទាំងនេះ។

ជាគោលការណ៍ សាធារណជនត្រូវគេតម្រូវឲ្យខិតខំប្រឹងប្រែងទទួលយកការចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើប្រសិទ្ធភាពនិងសុវត្ថិភាពរបស់វ៉ាក់សាំងមិនអាចត្រូវបានបញ្ជាក់គ្រប់គ្រាន់ទេនោះ តម្រូវការមិនត្រូវបានអនុវត្តឡើយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ YOMIURI SHIMBUN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម