ព័ត៌មានអន្ដរជាតិ
អង់គ្លេសជាប្រទេសទី១ក្នុងលោកអនុម័តថ្នាំកូវីដ Molnupiravir ជាផ្លូវការ
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងពិភពលោកដែលបានអនុម័តថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ Molnupiravir របស់ក្រុមហ៊ុន Merck និង Ridgeback Biotherapeutics ផលិតរួមគ្នា។
ទីភ្នាក់ងារនិយតករផលិតផលវេជ្ជសាស្ត្រ និងថែទាំសុខភាព (MHRA) បានផ្តល់អនុសាសន៍ឲ្យប្រើប្រាស់ថ្នាំគ្រាប់ Molnupiravir ឲ្យឆាប់ៗរហ័សតាមដែលអាចទៅរួច បន្ទាប់ពីការធ្វើតេស្តកូវីដ-១៩ទទួលបានផលវិជ្ជមាន និងក្នុងរយៈពេល៥ថ្ងៃបន្ទាប់ពីចាប់ផ្តើមមានរោគសញ្ញា។

នេះគឺជាការព្យាបាលដោយថ្នាំលេបតាមមាត់លើកដំបូងសម្រាប់ជំងឺកូវីដ-១៩ដែលទទួលបានការអនុម័តមុនពេលនិយតករអាមេរិកទៅទៀត។ ក្រុមទីប្រឹក្សាអាមេរិកនឹងជួបប្រជុំគ្នាក្នុងខែនេះដើម្បីបោះឆ្នោតសម្រេចថាតើថ្នាំគ្រាប់ Molnupiravir គួរទទួលបានការអនុញ្ញាតផ្លូវការឬយ៉ាងណា។
ថ្នាំគ្រាប់នេះដែលមានម៉ាក Lagevrio នៅចក្រភពអង់គ្លេសត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ ចាប់តាំងពីទិន្នន័យកាលពីខែមុនបង្ហាញថា វាមានប្រសិទ្ធភាពកាត់បន្ថយការឈឺចូលមន្ទីរពេទ្យ ឬស្លាប់បានពាក់កណ្តាលសម្រាប់អ្នកដែលមានហានិភ័យខ្ពស់បំផុតនៃការវិវត្តទៅជាធ្ងន់ធ្ងរពីជំងឺកូវីដ។
រដ្ឋាភិបាលចក្រភពអង់គ្លេស និងសេវាកម្មសុខភាពជាតិរបស់ប្រទេសនេះនឹងបញ្ជាក់ពីរបៀបនៃការប្រើប្រាស់ក្នុងការព្យាបាលអ្នកជំងឺកូវីដ។
សូមបញ្ជាក់ថា កាលពីខែមុន ចក្រភពអង់គ្លេសបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Merck ដើម្បីទិញថ្នាំ Molnupiravir ចំនួន៤៨០០០០ឈុត។
ក្នុងសេចក្តីប្រកាសដាច់ដោយឡែកមួយ ក្រុមហ៊ុន Merck បានឲ្យដឹងថា ខ្លួនគ្រោងនឹងផលិតថ្នាំនេះចំនួន១០លានឈុតនៅបំណាច់ឆ្នាំនេះ និងហោចណាស់២០លានឈុតនៅឆ្នាំ២០២២៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters

-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច