ព័ត៌មានអន្ដរជាតិ
ចៅហ្វាយក្រុង LA តេស្តវិជ្ជមានកូវីដ ជាប់ពាក់ព័ន្ធច្រើននាក់ រួមទាំងនាយករដ្ឋមន្ត្រី វៀតណាម
លោក Eric Garcetti អភិបាលក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅពេលចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP26។

បច្ចុប្បន្ន លោកកំពុងនៅដាច់ដោយឡែកពីគេ ក្នុងសណ្ឋាគារ។
កាលពីដើមសប្តាហ៍នេះ លោកបានចូលរួមទទួលទានអាហារពេលព្រឹក ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson, រដ្ឋមន្ត្រីទីមួយនៃប្រទេសស្កុតឡេនលោកស្រី Nicola Sturgeon, រដ្ឋមន្ត្រីទីមួយប្រទេសវែលស៍លោក Mark Drakeford, រដ្ឋមន្ត្រីទីមួយប្រទេសអៀរឡង់ខាងជើងលោក Paul Givan និងអនុរដ្ឋមន្ត្រីទីមួយលោកស្រី Michelle O’Neill។

ក្នុងពេលទទួលទានអាហារពេលព្រឹកនោះ អ្នកជាប់ពាក់ព័ន្ធក៏មានរដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី Liz Truss, អភិបាលក្រុងឡុងដ៍លោក Sadiq Khan និងប្រធានក្រុមប្រឹក្សាក្រុង Glasgow លោកស្រី Susan Aitken ផងដែរ។
នាយករដ្ឋមន្ត្រីប្រទេសន័រវេស ស៊ុយអែត បាបាដូស និងវៀតណាម ព្រមទាំងប្រធានាធិបតីអាមេនី កូស្តារីកា និងសំប៊ី ក៏មានវត្តមាននៅទីនោះដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ទម្លាយទំហំទឹកប្រាក់ ដែល វៀតណាម ចំណាយដើម្បីប្រយុទ្ធប្រឆាំង កូវីដ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ