ព័ត៌មានអន្ដរជាតិ
អឺរ៉ុបផ្ទុះកូវីដជាថ្មីគឺជាការព្រមានដល់តំបន់ផ្សេងទៀត
អឺរ៉ុបមានករណីឆ្លងកូវីដ-១៩ជាថ្មីកើនឡើងដល់៥៥%ក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយនេះ បើទោះជាបានចាក់វ៉ាក់សាំងច្រើនក៏ដោយដែលវាជាសញ្ញាព្រមានដល់តំបន់ផ្សេងៗទៀត។ នេះជាការលើកឡើងរបស់មន្ត្រីអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នាយកផ្នែកអាសន្នរបស់ WHO លោក Mike Ryan បាននិយាយថា ប្រទេសនៅអឺរ៉ុបមួយចំនួនបានដំណើរការចាក់វ៉ាក់សាំងបានល្អ។ លោកថា ៖«នេះជាការព្រមានមួយសម្រាប់ពិភពលោកដែលឃើញនូវអ្វីកំពុងកើនឡើងនៅអឺរ៉ុប បើទោះជាបានគ្របដណ្តប់ដោយវ៉ាក់សាំងក៏ដោយ»។

ករណីឆ្លងកូវីដ-១៩បានកំពុងឈានឡើងដល់ជាប់កំណត់ត្រាជាថ្មីនៅតាមបណ្តាប្រទេសជាច្រើនស្ទើរទូទាំងអឺរ៉ុប ខណៈរដូវរងាចូលមកដល់ដែលជំរុញឲ្យមានការអំពាវនាវដើម្បីដោះស្រាយបន្ទាន់ ហើយអង្គការសុខភាពពិភពលោកបានចាត់ទុករលកផ្ទុះជាថ្មីជា«ក្តីបារម្ភដ៏ធ្ងន់ធ្ងរ»។
ប្រធានវិទ្យាសាស្ត្ររបស់ WHO លោក Soumya Swaminathan បាននិយាយថា វ៉ាក់សាំងបង្ការកូវីដ-១៩ Covaxin របស់ក្រុមហ៊ុនឥណ្ឌា Bharat Biotech មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួន Delta ប្រហែលជា៧០%។ អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានអនុម័តជាផ្លូវការចំពោះវ៉ាក់សាំងនេះសម្រាប់ការប្រើប្រាស់បន្ទាន់ហើយ។
ប្រធានប្រចាំតំបន់របស់ WHO លោក Hans Kluge បាននិយាយថា ៖«ល្បឿនឆ្លងបច្ចុប្បន្ននេះទូទាំង៥៣ប្រទេសនៅតំបន់អឺរ៉ុបគឺជាកង្វល់ដ៏ធ្ងន់ធ្ងរ»។ លោកបន្ថែមថា ការរាលដាលឆ្លងខ្លាំងដោយសារវីរុសបំប្លែងខ្លួនឆ្លងលឿន Delta។
កូវីដនឹងរាលដាលកាន់តែខ្លាំងនៅរដូវរងានេះ។ លោក Kluge បានព្រមានថា ប្រសិនបើអឺរ៉ុបដើរតាមគន្លងបច្ចុប្បន្ននេះ អាចនឹងមានមនុស្សស្លាប់ដោយកូវីដដល់៥០ម៉ឺននាក់ទៀតត្រឹមខែកុម្ភៈខាងមុខ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា៧ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម២៣ ម៉ោង ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ