ព័ត៌មានអន្ដរជាតិ
រកឃើញប្រជាជាតិមានហ្សែន ប្រឈមហានិភ័យស្លាប់ខ្ពស់បំផុត ដោយសារកូវីដ
អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេស បានរកឃើញហ្សែនប្រជាជាតិមួយដែលប្រឈមទៅនឹងហានិភ័យរលាកសួត និងស្លាប់ខ្លាំងជាងគេ ដោយសារកូវីដ-១៩។
អ្នកស្រាវជ្រាវនិយាយថា ៦០% នៃប្រជាជនដែលមានសាវតាជាអ្នកអាស៊ីខាងត្បូង និង ១៥% នៃប្រជាជនដែលមកពីអឺរ៉ុប ជាក្រុមមនុស្សដែលមានហ្សែនប្រឈមហានិភ័យខ្ពស់ជាមួយវីរុសកូវីដ-១៩។ ក្រៅពីនោះ ក្រុមបុគ្គលដែលប្រឈមហានិភ័យផ្សេងទៀតគឺ ប្រជាជនមកពីអាហ្វ្រិក-ការ៉ាប៊ីនមាន ២% និង ១.៨% ជាប្រជាជនអាស៊ីបូព៌ា។

ក្នុងការសិក្សាស្រាវជ្រាវ ពួកគេបានប្រើបញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យាម៉ូលេគុលថ្មីរួមបញ្ចូលគ្នា ដើម្បីបញ្ជាក់ហ្សែនដែលមានឈ្មោះថា LZTFL1 ដែលវាទទួលខុសត្រូវចំពោះការកើនឡើងនៃហានិភ័យ។ ក្រុមមនុស្សទាំងឡាយដែលមានហ្សែនប្រភេទនេះនឹងប្រឈមហានិភ័យខ្ពស់ធ្វើឱ្យខូចប្រព័ន្ធការពារកោសិកានៃស្រទាប់សួត ហើយសរីរាង្គមិនអាចមិនអាចទប់ទល់ការវាយលុករបស់វីរុសកូវីដ-១៩ឡើយ។ ជាមួយគ្នាដែរ សួតនឹងត្រូវបានទុកចោល ហើយមេរោគនឹងមានឱកាសឈ្លានពានបានយ៉ាងងាយ។
ទោះយ៉ាងណា អ្នកវិទ្យាសាស្ត្របញ្ជាក់ថា ហ្សែននេះពាក់ព័ន្ធដល់ការប៉ះពាល់សួត ប៉ុន្តែមិនវាមិនមានឥទ្ធិពលលើប្រព័ន្ធភាពស៊ាំនោះទេ។ បន្ថែមពីលើប្រភេទហ្សែន កត្តាផ្សេងទៀតរួមមាន អាយុ ក៏ជាចំណែកបង្កហានិភ័យទៅនឹងជំងឺកូវីដ-១៩ដែរ។

ថ្វីបើមនុស្សមានដែលមានហ្សែន LZTFL1 ប្រឈមហានិភ័យខ្ពស់ទៅនឹងកូវីដ-១៩ពិតមែន តែក្រុមអ្នកស្រាវជ្រាវ អះអាងថា រាងកាយនឹងទទួលបានការការពារភាពស៊ាំ ប្រសិនបើពួកគេបានចាក់វ៉ាក់សាំង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ BBC
ចុចអាន៖ ស្លាប់ ដល់ទៅជាង ១ពាន់នាក់ ក្រោយចាក់វ៉ាក់សាំងកូវីដ នៅ ថៃ
ចុចអាន៖ ជំងឺរាតត្បាតបង្កមហន្តរាយដូចកូវីដ នឹងវាយប្រហារពិភពលោកនៅឆ្នាំ២០៨០

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ