Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីរិះគន់កិច្ចព្រមព្រៀងព្រៃឈើ COP26 ថា«អយុត្តិធម៌»

បានផុស

នៅ

ប្រទេស​ឥណ្ឌូណេស៊ី​បាន​រិះ​គន់​លក្ខខណ្ឌ​នៃ​កិច្ច​ព្រម​ព្រៀង​សកល​ដើម្បី​បញ្ឈប់​ការ​បំផ្លាញ​ព្រៃ​ឈើ​ដល់កម្រិត​សូន្យ​ត្រឹម​ឆ្នាំ​២០៣០​ ដែល​​ប្រទេស​នេះ​ប្រហែល​ជា​មិន​អាច​ធ្វើ​បាន​​តាម​ការ​សន្យា។

រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ លោក​ស្រី Siti Nurbaya Bakar បាន​និយាយ​ថា អាជ្ញាធរ​​មិន​អាច​ធ្វើ​ការ​សន្យា​បាន​ទេ​នូវ​អ្វី​ដែល​ខ្លួន​មិន​អាច​ធ្វើ​បាននោះ។ ការ​បង្ខំ​ឥណ្ឌូណេស៊ី​ឲ្យ​ប្តេជ្ញា​បញ្ឈប់​ការ​​កាប់​បំផ្លាញ​ព្រៃឈើ​ឲ្យ​ដល់កម្រិត​សូន្យ​​ត្រឹម​ឆ្នាំ​២០៣០​គឺ​ច្បាស់​​ក្រឡែត​ថា«មិន​សមរម្យ និង​អយុត្តិធម៌»។

លោក​ស្រី Siti Nurbaya Bakar
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបី​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ លោក Joko Widodo បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ព្រៃឈើ ក៏​លោក​ស្រី​និយាយ​ថា ការ​អភិវឌ្ឍ​នៅ​តែ​ជា​អាទិភាព​ចម្បង​​របស់​ឥណ្ឌូណេស៊ី។

កិច្ច​ព្រម​ព្រៀង​ដែល​​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​មេ​ដឹក​នាំ​ពិភព​លោក​ជាង​១០០​ប្រទេស​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១ ខែ​វិច្ឆិកា នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​អាកាស​ធាតុ​ COP26 នៅ​ទី​ក្រុង Glasgow។ វាបាន​ក្លាយ​​ជា​ការ​ប្រកាស​ដ៏​ធំ​លើក​ដំបូង​របស់​កិច្ច​ប្រជុំ​កំពូល​នេះ។

កិច្ច​ព្រមព្រៀង​​បាន​សន្យា​បញ្ឈប់ និង​ស្តារ​ព្រៃឈើ​ត្រឹម​ឆ្នាំ​២០៣០ ហើយ​មាន​​ទាំង​ការ​សន្យា​កញ្ចប់ថវិកា​ជិត​១៩.២​ប៊ីលាន​ដុល្លារ​អាមេរិក។​

បង្ហោះ​នៅ​លើ​ Facebook មួយ លោក​ស្រី Nurbaya បាន​ជំរុញ​ឲ្យ​​ថា ធន​ធាន​ធម្មជាតិ​ដ៏​មហា​សាលរបស់ឥណ្ឌូណេស៊ី​ត្រូវ​តែ​ប្រើ​ដើម្បី​​ផល​ប្រយោជន៍​ដល់ប្រជា​ជន។ លោក​ស្រី​បាន​លើក​ឡើង​ពី​តម្រូវ​ការ​កាប់​ព្រៃឈើ​​ដើម្បី​ធ្វើផ្លូវ​ថ្មីជា​ដើម។

លោក​ស្រី​មាន​ប្រសាសន៍សំដៅ​ទៅ​លើ​ឈ្មោះ​លោក​ Joko Widodo ​ថា ៖«ការ​អភិវឌ្ឍ​ដ៏មហា​សាល​​នៅ​ក្នុង​សម័យ​កាល​របស់​លោក​ប្រធានាធិបតី Jokowi មិន​ត្រូវបញ្ឈប់​​ដោយ​សារ​ការ​សាយ​ភាយ​កាបូន ឬ​​​ការ​កាប់​ព្រៃឈើ​ទេ។  ទ្រព្យ​សម្បត្តិ​ធម្មជាតិ​របស់​ឥណ្ឌូណេស៊ី​មាន​ដូច​ជា ព្រៃឈើ​ជា​ដើម ត្រូវ​តែ​គ្រប់គ្រង​​សម្រាប់​ការ​ប្រើ​ប្រាស់​ស្រប​តាម​គោលការណ៍​និរន្តរភាព»។

ព្រៃឈើ​នៅ​ប្រទេសឥណ្ឌូណេស៊ី

ជា​មួយ​គ្នា​នេះ អនុរដ្ឋ​មន្ត្រី​ការ​បរទេស​ឥណ្ឌូណេស៊ី លោក Mahendra Siregar បាននិយាយ​ថា ការ​ប្រើ​ពាក្យ​ពេចន៍​លើ​កិច្ច​ព្រម​ព្រៀង​ថា «សន្យា​បញ្ឈប់​ការ​​​បំផ្លាញ​ព្រៃឈើ​ឲ្យ​​ដល់​កម្រិត​សូន្យ​»​គឺ​ខុស​​ និង​ភន់​ច្រឡំ។

អ្នក​ជំនាញ​បាន​ស្វាគមន៍​ចំពោះ​កិច្ច​ព្រម​ព្រៀង​របស់ COP26 ប៉ុន្តែ​ពួក​គេ​បាន​ព្រមាន​ថា កិច្ច​ព្រម​ព្រៀង​ពី​មុន​នៅ​ឆ្នាំ​២០១៤​បាន​បរាជ័យ​ក្នុង​ការ​បញ្ឈប់​ការ​បំផ្លាញ​ព្រៃឈើ​ទាំង​ស្រុង និង​និយាយ​ថា ការ​ប្តេជ្ញា​ចិត្តត្រូវ​តែ​បំពេញ​ឲ្យ​ខាង​តែ​បាន៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានជាតិ១៨ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម