ព័ត៌មានអន្ដរជាតិ
មេ WHO ថា វ៉ាក់សាំងតែមួយមុខមិនអាចបញ្ចប់ជីវិតកូវីដទេ ត្រូវអនុវត្តវិធីទាំងនេះបន្ថែម
អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោកវេជ្ជបណ្ឌិត Tedros Adhanom បានរំលឹកឡើងវិញពីតម្រូវការសម្រាប់ប្រទេសទាំងអស់ ក្នុងការបន្តប្រកាន់ខ្ជាប់នូវពិធីសារទប់ស្កាត់ជំងឺកូវីដ ១៩ ទោះបីជាមានយុទ្ធនាការចាក់វ៉ាក់សាំងក៏ដោយ ។
ប្រធាន WHO បាននិយាយនៅក្នុងសន្និសីទខ្លីស្តីពីជំងឺកូវីដ ១៩ កាលពីថ្ងៃព្រហស្បតិ៍ថា វ៉ាក់សាំងមិនអាចកម្ចាត់ជំងឺរាតត្បាតដោយខ្លួនឯងបានទេ ។
លោកបាននិយាយថា “យើងមិនអាចបញ្ចប់កូវីដដោយគ្មានវ៉ាក់សាំងនោះទេ ប៉ុន្តែវ៉ាក់សាំងតែមួយមុខក៏មិនអាចបញ្ចប់ជំងឺរាតត្បាតបានដែរ ។ វ៉ាក់សាំងមិនអាចជំនួសតម្រូវការសម្រាប់វិធានការសុខភាពសាធារណៈ និងសង្គមនោះទេ វ៉ាក់សាំងគ្រាន់តែបានបំពេញបន្ថែមប៉ុណ្ណោះ” ។
លោក Tedros បញ្ជាក់ថា “អ្វីដែលចាំបាច់ក្រៅពីវ៉ាក់សាំងនោះគឺ ការរក្សាគម្លាតសង្គម ការកំណត់ហ្វូងមនុស្ស ពាក់ម៉ាស កន្លែងមានខ្យល់ចេញចូល អនាម័យលាងសម្អាតដៃ និងវិធានការសុខភាពសាធារណៈដ៏មានប្រសិទ្ធភាពផ្សេងទៀត” ។
គួរបញ្ជាក់ថា ការអំពាវនាវរបស់លោកវេជ្ជបណ្ឌិត Tedros កើតឡើង នៅពេលដែលប្រទេសជាច្រើននៅទូទាំងពិភពលោក បានបន្ធូរបន្ថយការរឹតបន្តឹង បន្ទាប់ពីបានឃើញករណីឆ្លងថយចុះនៅក្នុងប្រទេសរបស់ពួកគេ ខណៈរដ្ឋាភិបាលជាច្រើនបានដកការបិទខ្ទប់ បញ្ចប់បម្រាមគោចរ និងបានចាប់ផ្តើមអនុញ្ញាតឲ្យមានការជួបជុំជាសាធារណៈឡើងវិញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ មិនមែនតែ អឺរ៉ុប ទេដែលកំពុងផ្ទុះឆ្លងកូវីដជាថ្មី តំបន់អាស៊ីកណ្ដាល ក៏ដូចគ្នា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៤ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ