ព័ត៌មានអន្ដរជាតិ
ប្រកាសប្រសិទ្ធភាពមិនបានប៉ុន្មានផង ប្រទេសចំនួន ៩០ ចរចារទិញថ្នាំកូវីដ របស់ក្រុមហ៊ុន Pfizer ភ្លាម
ក្រុមហ៊ុន Pfizer Inc កំពុងពិភាក្សាជាមួយប្រទេសចំនួន ៩០ លើកិច្ចសន្យាផ្គត់ផ្គង់ថ្នាំគ្រាប់ព្យាបាលកូវីដរបស់ខ្លួន ។ នេះបើយោងតាមលោក Albert Bourla នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសុក្រ ។

លោក Bourla បាននិយាយថា ក្រុមហ៊ុន Pfizer ក៏នឹងកំណត់តម្លៃថ្នាំគ្រាប់របស់ខ្លួនសម្រាប់ការព្យាបាល ដែលតម្លៃរបស់វាអាចនឹងប្រហាក់ប្រហែលថ្នាំ Molnupiravir របស់ក្រុមហ៊ុនដៃគូប្រជែង Merck & Co Inc ។
វាកើតឡើង បន្ទាប់ពីថ្នាំគ្រាប់កូវីដរបស់ក្រុមហ៊ុន Pfizer បង្ហាញថា នឹងកាត់បន្ថយហានិភ័យនៃការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឬការស្លាប់ដល់ទៅ ៨៩ ភាគរយ ចំពោះអ្នកជំងឺដែលមានហានិភ័យខ្ពស់នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ