ព័ត៌មានអន្ដរជាតិ
ពិភពលោកទទួលបានអាវុធពិសេសមួយទៀត ដើម្បីសម្លាប់ កូវីដ (មានវីដេអូ)
ចាប់តាំងពីការផ្ទុះជំងឺរាតត្បាតកាលពីឆ្នាំមុន ក្រុមអ្នកស្រាវជ្រាវទូទាំងពិភពលោកបាននឹងកំពុងព្យាយាមស្វែងរកថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ដែលអាចប្រើប្រាស់នៅតាមផ្ទះ ដើម្បីសម្រាលរោគសញ្ញា ព្យាបាលឲ្យឆាប់ជាសះស្បើយ និងការពារមនុស្សមិនឲ្យចូលមន្ទីរពេទ្យ។

ក្រុមហ៊ុនយក្សផលិតវ៉ាក់សាំង Pfizer Inc បាននិយាយកាលពីថ្ងៃសុក្រថា ថ្នាំគ្រាប់ប្រឆាំងមេរោគរបស់ខ្លួន អាចកាត់បន្ថយអត្រាចូលមន្ទីរពេទ្យ និងការស្លាប់ដោយសារជំងឺកូវីដ-១៩បានជិត៩០% ចំពោះមនុស្សពេញវ័យដែលមានហានិភ័យខ្ពស់។
ថ្នាំគ្រាប់នេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា ជាអាវុធដ៏ពិសេសមួយទៀតក្រៅពីថ្នាំ Molnupiravir ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩។

ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួននឹងស្នើសុំឲ្យ FDA អាមេរិកនិងនិយតករអន្តរជាតិ អនុម័តថ្នាំគ្រាប់របស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីអ្នកជំនាញឯករាជ្យបានផ្តល់អនុសាសន៍ឲ្យបញ្ឈប់ការសិក្សា ដោយផ្អែកលើភាពខ្លាំងនៃលទ្ធផលរបស់វា។
កាលពីថ្ងៃសុក្រ ក្រុមហ៊ុន Pfizer បានបញ្ចេញលទ្ធផលបឋមនៃការសិក្សារបស់ខ្លួនលើមនុស្សពេញវ័យចំនួន ៧៧៥នាក់។ អ្នកជំងឺដែលបានទទួលថ្នាំរបស់ក្រុមហ៊ុននេះ រួមជាមួយថ្នាំប្រឆាំងវីរុសផ្សេងទៀតភ្លាមៗបន្ទាប់ពីចេញរោគសញ្ញាកូវីដ គឺមានការថយចុះ ៨៩% នៃអត្រាចូលមន្ទីរពេទ្យ ឬមរណភាពក្រោយលេបបានមួយខែ។ តិចជាង ១% នៃអ្នកជំងឺដែលប្រើថ្នាំនេះ ចាំបាច់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយគ្មាននរណាម្នាក់ស្លាប់ទេ។

គួរបញ្ជាក់ថា អ្នកចូលរួមការសិក្សានេះ គឺជាអ្នកមិនបានចាក់វ៉ាក់សាំង ហើយកើតជំងឺកូវីដ-១៩ កម្រិតស្រាលទៅមធ្យម និងត្រូវបានចាត់ទុកថាជាក្រុមមនុស្សមានហានិភ័យខ្ពស់ក្នុងការចូលមន្ទីរពេទ្យ ដោយសារបញ្ហាសុខភាពនានាដូចជា ធាត់ ជំងឺទឹកនោមផ្អែម ឬជំងឺបេះដូងជាដើម៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ ប្រកាសប្រសិទ្ធភាពមិនបានប៉ុន្មានផង ប្រទេសចំនួន ៩០ ចរចារទិញថ្នាំកូវីដ របស់ក្រុមហ៊ុន Pfizer ភ្លាម

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ