ព័ត៌មានអន្ដរជាតិ
ឆេះមន្ទីរពេទ្យព្យាបាលកូវីដនៅឥណ្ឌា សម្លាប់អ្នកជំងឺ ១១នាក់
អគ្គិភ័យ បានឆាបឆេះមន្ទីរពេទ្យមួយនៅភាគខាងលិចប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍ទី ៦ ខែវិច្ឆិកា ដោយបានសម្លាប់អ្នកជំងឺកូវីដ១៩ យ៉ាងតិច១១នាក់។
អគ្គិភ័យនេះ គឺជាការឆាបឆេះចុងក្រោយបង្អស់ ដែលបានវាយប្រហារមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ ទូទាំងប្រទេសឥណ្ឌា។
ក្រុមមន្ត្រីបាននិយាយថា មានអ្នកជំងឺជាង១០នាក់ ក្នុងបន្ទប់សង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យក្នុងសង្កាត់ Ahmadnagar រដ្ឋ Maharashtra នៅពេលអគ្គិភ័យឆាបឆេះ។ អ្នកស្លាប់ភាគច្រើនគឺមានអាយុលើស ៦០ឆ្នាំ។
អភិបាលរដ្ឋ Maharashtra លោក Udhav Thackeray បានបញ្ជាឲ្យមានការស៊ើបអង្កេតលើករណីអគ្គិភ័យនេះ និងលក្ខខណ្ឌសុវត្ថិភាពនៅមន្ទីរពេទ្យ ដែលមានចម្ងាយ២៥០គីឡូម៉ែត្រពីទីក្រុង Mumbai។
គួរបញ្ជាក់ថា មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩មួយចំនួនរបស់ប្រទេសឥណ្ឌា បានរងគ្រោះដោយសោកនាដកម្មអគ្គិភ័យ។
អ្នកជំងឺចំនួន១៦នាក់ និងគិលានុបដ្ឋាយិកា២នាក់ បានស្លាប់នៅក្នុងអគ្គិភ័យនៅមន្ទីរពេទ្យ រដ្ឋ Gujarat កាលពីខែឧសភា។ ការស៊ើបអង្កេតរបស់ប៉ូលិស បានស្តីបន្ទោសការឆ្លងចរន្តអគ្គិសនីនៅក្នុងបន្ទប់ ICU របស់មន្ទីរពេទ្យ។
ចំណែកកាលពីខែមេសា អ្នកជំងឺកូវីដ ចំនួន ១៣ នាក់ត្រូវបានសម្លាប់នៅគ្លីនិកមួយក្នុងទីក្រុង Mumbai៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ នាំគ្នាទៅប្រមូលប្រេង ពេលរថយន្តជួបគ្រោះថ្នាក់ ស្រាប់តែផ្ទុះឆេះស្លាប់និងរបួសជិត ២០០ នាក់ (មានវីដេអូ)
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់