Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ត្រូវគេប៉ុនប៉ង ធ្វើឃាត

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa Al-Kadhimi បានគេចផុតពីការប៉ុនប៉ងធ្វើឃាតនៅថ្ងៃអាទិត្យទី០៧ខែវិច្ឆិកានេះ បន្ទាប់ពីយន្តហោះគ្មានមនុស្សបើក ផ្ទុកគ្រឿងផ្ទុះ បានកំណត់គោលដៅលើលំនៅដ្ឋានរបស់លោក។

លោក Al-Kadhimi បានបង្ហោះលើ Twitter បន្ទាប់ពីការវាយប្រហារ ហើយបានអំពាវនាវឲ្យ “មនុស្សគ្រប់គ្នាស្ងប់ស្ងាត់ និងអត់ធ្មត់”។

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa Al-Kadhimi

ក្រោយមក យោធាអ៊ីរ៉ាក់បាននិយាយថា លោក Al-Kadhimi មិនមានរបួសទេ និងមានសុខភាពល្អ ហើយកងកម្លាំងសន្តិសុខកំពុងចាត់វិធានការចាំបាច់ ទាក់ទងនឹងការប៉ុនប៉ងបរាជ័យនេះ។

ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការប៉ុនប៉ងធ្វើឃាតនេះទេ ប៉ុន្តែវាកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋធានី។

កាលពីថ្ងៃសុក្រ មនុស្សម្នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស បន្ទាប់ពីអ្នកគាំទ្រនៃកងជីវពលឧបត្ថម្ភដោយអ៊ីរ៉ង់ បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់នៅទីក្រុងបាកដាដ។

ភាគីតំណាងឲ្យកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ បានអំពាវនាវឲ្យមានការតវ៉ាបន្ទាប់ពីបាត់បង់អាសនៈសភា ក្នុងអំឡុងការបោះឆ្នោតអ៊ីរ៉ាក់កាលពីខែមុន ដែលជាហេតុធ្វើឲ្យមេដឹកនាំកងជីវពលខឹងសម្បា និងបង្កឲ្យមានការតវ៉ា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNN

ចុចអាន៖ អាមេរិក ព្រមព្រៀងកាត់បន្ថយកងកម្លាំងប្រយុទ្ធនៅ អ៊ីរ៉ាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ៧ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៨ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម