ព័ត៌មានអន្ដរជាតិ
យន្តហោះឯកជនដឹកមេដឹកនាំ ទៅកាន់កិច្ចប្រជុំ COP26 នឹងបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ១៣,០០០តោន
យន្តហោះឯកជនជាង ៤០០គ្រឿងដែលដឹកមេដឹកនាំពិភពលោក និងនាយកប្រតិបត្តិក្រុមហ៊ុននានាទៅកាន់កិច្ចប្រជុំកំពូល Cop26 នឹងបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ១៣,០០០តោន ចូលទៅក្នុងបរិយាកាស។
ជើងហោះហើរទាំងនេះ ដែលនឹងផលិតឧស្ម័នឡើងកម្តៅផែនដីច្រើនជាងប្រជាជនស្កុតឡែន ១,៦០០ នាក់ដុតក្នុងមួយឆ្នាំទៀតនោះ ត្រូវបានគេដាក់ឈ្មោះថា “ការលាក់ពុតអាកាសធាតុ” និង “ភាពអស់សង្ឃឹមនៃវិសមភាពកាបូន”។

យន្តហោះ Air Force One របស់លោក Joe Biden បានទៅដល់ប្រទេសស្កុតឡែននៅយប់ថ្ងៃទី១ខែវិច្ឆិកា។
ចំណែកយន្តហោះ Cotam 001 របស់បារាំង, Air Force VIP របស់កាណាដា, Konrad Adenauer របស់អាល្លឺម៉ង់, Air Force One របស់ជប៉ុន, Air India One របស់ឥណ្ឌានិង Wing of Zion របស់អ៊ីស្រាអែល គឺជាយន្តហោះមួយចំនួនទៀតដែលទៅដល់កិច្ចប្រជុំកំពូលនេះ។

លោក Matt Finch នៃក្រុមយុទ្ធនាការដឹកជញ្ជូននិងបរិស្ថាន បាននិយាយថា “យន្តហោះឯកជនជាមធ្យម បានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ២តោនរៀងរាល់មួយម៉ោងក្នុងការហោះហើរ។ វាមិនអាចបញ្ជាក់ច្បាស់ថាតើយន្តហោះឯកជនអាក្រក់ប៉ុណ្ណាសម្រាប់បរិស្ថាននោះទេ”។
យន្តហោះឯកជនមានកិត្យានុភាពខ្លាំង ប៉ុន្តែវាពិបាកក្នុងការចៀសវាងការលាក់ពុត ខណៈមានអះអាងថា កំពុងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។

បរិមាណកាបូនសរុបរបស់ប្រជាពលរដ្ឋសាមញ្ញម្នាក់ គឺប្រហែលប្រាំបីតោនក្នុងមួយឆ្នាំ។ ដូច្នេះ នាយកប្រតិបត្តិ ឬអ្នកនយោបាយដែលជិះយន្តហោះឯកជនរយៈពេលវែង គឺនឹងដុតឧស្ម័នកាបូនឌីអុកស៊ីត ច្រើនជាងមនុស្សធម្មតាមួយចំនួនដែលធ្វើក្នុងមួយឆ្នាំ។
ប្រភពអាកាសចរណ៍បានបញ្ជាក់ថា យន្តហោះឯកជនជាង ៤០០ គ្រឿងបានដឹកមេដឹកនាំពិភពលោក នាយកប្រតិបត្តិក្រុមហ៊ុន និងបុគ្គលិករបស់ពួកគេជាង ១,០០០នាក់ ទៅកាន់កិច្ចពិភាក្សានេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Record
ចុចអាន៖ ឥណ្ឌូណេស៊ីរិះគន់កិច្ចព្រមព្រៀងព្រៃឈើ COP26 ថា«អយុត្តិធម៌»

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?