Connect with us

ព័ត៌មានអន្ដរជាតិ

នេះចំនួនវ៉ាក់សាំង ដែល WHO អនុម័តប្រើប្រាស់ទូទាំងពិភពលោក

បានផុស

នៅ

គិតមកដល់ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានអនុម័តឲ្យប្រើប្រាស់វ៉ាកសាំងប្រភេទផ្សេងគ្នា នៅទូទាំងពិភពលោក។

មកដឹងចំនួនវ៉ាក់សាំងដែល WHO អនុម័ត មកដល់ពេលនេះ មានចំនួនប៉ុន្មានហើយ ?

១ វ៉ាក់សាំងរបស់សាកលវិទ្យាល័យ Oxford នៃក្រុមហ៊ុន AstraZeneca

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វ៉ាក់សាំងចាក់ ២ ដូសនេះ ផលិតដោយ AstraZeneca-SKBio និង​វិទ្យាស្ថាន​សេរ៉ូម​នៃ​ប្រទេស​ឥណ្ឌា​ ​ត្រូវ​បាន WHO ទទួល​ស្គាល់​នៅថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២១។ វ៉ាក់សាំង AstraZeneca តម្រូវ​​ឲ្យ​រក្សាទុក​ក្នុង​សីតុណ្ហភាព ២០ អង្សាសេ រហូតដល់ទៅ ៦ ខែ​ ហើយ​ប្រសិទ្ធភាព​គឺ ៩៥ ភាគរយ ។

ក្រុម​អ្នក​ជំនាញ​របស់ WHO ផ្ដល់​ការណែនាំ​សម្រាប់​ក្នុង​ក្រុម​អាយុ​ ដែល​បានណែនាំ ​ដូចជា​ស្ត្រី​មាន​ផ្ទៃពោះ ស្រ្តីបំបៅដោះកូន​ និង​ក្រុម​អាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

២ វ៉ាក់សាំង Johnson & Johnson របស់​អាមេរិក

វ៉ាក់សាំងចាក់តែ ១ ដូស​របស់​ក្រុមហ៊ុននេះ ទទួលស្គាល់នៅថ្ងៃទី ១២ មីនា ឆ្នាំ ២០២១។ វា​អាច​រក្សា​ទុក​បាន​រយៈពេល ៣ ខែ​ នៅសីតុណ្ហភាព ២-៨ អង្សារសេ ហើយមានអាយុកាលយូរជាង​ពីរឆ្នាំ។

ទិន្នន័យ​ដ៏ច្រើន​ពីការសាកល្បងព្យាបាល​ដ៏ធំ ដែលចែករំលែក​ដោយក្រុមហ៊ុនក៏​បង្ហាញផងដែរ​ថា ​វ៉ា​ក់សាំង​ Johnson & Johnson មានប្រសិទ្ធភាព​ចំពោះ​មនុស្សចាស់យ៉ាងខ្លាំង។

៣ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech

WHO បានចុះបញ្ជីវ៉ាក់សាំង ២ដូសនេះ សម្រាប់ដាក់ឲ្យប្រើប្រាស់ នៅថ្ងៃ ៣១ ធ្នូ ២០២០។ Pfizer-BioNTech អាចរក្សាទុកចន្លោះ-៦០ ទៅ -៩០ អង្សាសេ និងមានប្រសិទ្ធភាព ៩៥ ភាគរយ ។

៥ វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna

វ៉ាក់សាំងចាក់ ២ដូសរបស់ក្រុមហ៊ុន Moderna បានអនុម័ត​ចុះបញ្ជីប្រើប្រាស់ជាបន្ទាន់​នៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០២១ ។

ចំពោះវ៉ាក់សាំងនេះ​ ស្ត្រីមានផ្ទៃពោះ ស្រ្តីបំបៅដោះកូន និងក្រុមអាយុ ១៨ ឬ​ខ្ពស់​ជាង​នេះ សុទ្ធតែអាចចាក់បានដោយសុវត្ថិភាព ។​

៥​ វ៉ាក់សាំង Sinopharm របស់ចិន

វ៉ាក់សាំងចាក់ ២ ដូសនេះ ​ផលិតដោយ Beijing Bio-Institute of Biological Products Co Ltd ដែលជាក្រុមហ៊ុនបុត្រ​សម្ព័ន្ធរបស់ China National Biotec Group (CNBG) និងត្រូវ​បាន WHO  ទទួលស្គាល់​នៅថ្ងៃទី ៧ ឧសភា ឆ្នាំ ២០២១។ ដោយផ្អែកលើភស្តុតាងដែលមានទាំងអស់ WHO ណែនាំវ៉ាក់សាំងនេះ សម្រាប់​មនុស្សពេញវ័យ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ។

វ៉ាក់សាំង Sinopharm ក៏បង្ហាញប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនជាង ១០ ប្រភេទ ដែលត្រូវបានរកឃើញនៅក្នុងចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បូង ក៏ដូចជាតំបន់ដទៃទៀត។

ដោយឡែក ចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំងគឺ ៧៩ ភាគរយ និងទុកក្នុងសីតុណ្ហភាពចន្លោះ ២ ទៅ ៨ អង្សាសេ។

៦ វ៉ាក់សាំង Sinovac របស់​ប្រទេសចិន

វ៉ាក់សាំងនេះផលិតដោយក្រុមហ៊ុនឱសថ Sinovac ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បាន​ចុះ​បញ្ជី​ដាក់​ឲ្យប្រើប្រាស់​បន្ទាន់​នៅថ្ងៃទី ១ មិថុនា ២០២១។ WHO បាន​ណែនាំវ៉ាក់សាំង​នេះ តម្រូវ​ឲ្យចាក់សម្រាប់មនុស្ស​ពេញវ័យ ដែលមាន​អាយុលើស​ពី ១៨ ឆ្នាំឡើង។ ទិន្នន័យ​ថ្មីៗនេះ ​កុមារ​អាយុ ៥ ឆ្នាំឡើង ​ក៏អាចចាក់​វ៉ាក់សាំង Sinovac បានដែរ។

ចំណែក ប្រសិទ្ធភាពមាន​ចន្លោះ ៥០ ទៅ ៨០ភាគរយ អាចទុកក្នុងសីតុណ្ហភាពចន្លោះ ២ ទៅ ៨ អង្សាសេ។

Covaxin​ របស់​ឥណ្ឌា

កាល​ពី​ថ្ងៃ​ ពុធ​ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ WHO បាន​​អនុម័ត​វ៉ាក់សាំងកូវីដ​របស់​ក្រុម​ហ៊ុន​ឥណ្ឌា Bharat Biotech សម្រាប់​ការ​ប្រើ​ប្រាស់​បន្ទាន់។ វ៉ាក់សាំង​នេះ​ បាន​ណែនាំ​ឲ្យ​ប្រើ​ជាពីរដូស ដោយ​មានចន្លោះពេលចាក់ថ្នាំ ៤ សប្ដាហ៍ គ្រប់​ក្រុម​អាយុចាប់ពី ១៨ ឆ្នាំ ឡើងទៅ។

Covaxin​ ត្រូវ​បានគេរកឃើញ​ថា​មាន​ប្រសិទ្ធភាព ៧៨ភាគរយ ប្រឆាំង​នឹង​កូវីដ​ដើម នៃ​ភាព​ធ្ងន់ធ្ងរ​ណាមួយ ១៤ ឬ​ច្រើន​ថ្ងៃ បន្ទាប់ពី​ការ​ចាក់​លើកទី២ ហើយ​ស័ក្ដិសម​​បំផុត​សម្រាប់​ប្រទេស​ដែល​មាន​ចំណូល​ទាប និង​មធ្យម ដោយសារ​តម្រូវការ​ផ្ទុក​ងាយស្រួល។

គួរ​បញ្ជាក់​ថា ​ប្រភេទ​វ៉ាក់សាំង​ដែល WHO បានអនុម័ត​កន្លងមក​ សុទ្ធ​តែ​មាន​ប្រតិកម្ម​មិន​ខុស​គ្នា​ពី​វ៉ាក់សាំង​ដទៃ​ទៀតឡើយ។ វ៉ាក់សាំង​ទាំង​នោះ ​ក្រោយ​ពី​ចាក់រួច មនុស្ស​គ្រប់​គ្នា​អាច​មាន​ប្រតិកម្ម​ធ្ងន់​ស្រាល​ អាស្រ័យ​លើ​រាងកាយ​បុគ្គល​នាក់ៗ ហើយ​មិន​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ឬ​ប៉ះពាល់​ជីវិត​ឡើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រៅពីវ៉ាក់សាំងចាក់និងថ្នាំគ្រាប់ ពិភពលោកនៅមានអាវុធកម្ចាត់កូវីដមួយទៀត ស្ថិតក្នុងដំណាក់កាលតេស្ត

ចុចអាន៖ក្រៅពី Molnupiravir ពិភពលោក​​មានថ្នាំកូវីដ​ផ្សេងទៀត ក៏មានប្រសិទ្ធភាព តែស្ថិតក្នុងដំណាក់កាលតេស្ត

ចុចអាន៖មកដឹងគម្លាតការចាក់វ៉ាក់សាំងទាំង ៥ ប្រភេទ ដែល កម្ពុជា ទទួលបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម