Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​អ្នក​​វិនិយោគ​មួយ​ទិញ​ព្រលាន​យន្តហោះ​ស៊ីដនី​តម្លៃ​១៧.៥​ប៊ីលាន​ដុល្លារ

បានផុស

នៅ

ក្រុម​វិនិយោគ​​ព្រលាន​យន្តហោះស៊ីដនី (Sydney Airport) របស់​ប្រទេស​អូស្ត្រាលី​បាន​​យល់​ព្រម​លើ​​សំណើរ​​ដេញ​ថ្លៃ​ទិញ​​​ព្រលាន​របស់​ខ្លួន​ក្នុង​តម្លៃ​​​១៧.៥​ប៊ីលាន​ដុល្លារ​អាមេរិក​ពី​ក្រុម​អ្នក​វិនិយោគ។

ប្រសិន​បើ កិច្ច​ព្រម​ព្រៀង​ចប់​សព្វ​គ្រប់ វា​​នឹង​ក្លាយ​ជា​ការ​លក់-ទិញ​ធំ​បំផុត​មិន​ធ្លាប់​មាន​របស់​ប្រទេស​អូស្ត្រាលី។ កិច្ច​ព្រម​ព្រៀង​​បាន​កើត​​ឡើង បន្ទាប់​ពី​​សម្ព័ន្ធ​អាកាសចរណ៍​ស៊ីដនី (SAA) ​បាន​ឡើង​ការ​ដេញ​ថ្លៃ​របស់​ខ្លួន​​​ដើម្បី​​ឆ្លើយ​តប​​​នឹង​ម្ចាស់​របស់​ព្រលាន​ដែល​បាន​បដិសេធ​នូវ​ទំហំ​​ទឹក​ប្រាក់​​​ដេញ​ថ្លៃលើក​មុន។

ព្រលាន​យន្តហោះ​ស៊ីដនី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះ​បី​ជា​យ៉ាង​ណា ការ​លក់​ដែល​ស្នើ​ឡើង​នេះ​ប្រឈម​នឹង​បញ្ហា​​​ស្មុគ​ស្មាញ​​ជា​ច្រើន​ដែល​មាន​ន័យ​ថា ដំណើរ​ការ​លក់-ទិញ​ត្រូវ​ចំណាយ​ពេល​ច្រើនខែ​ទើប​អាច​ចប់​សព្វ​គ្រប់។

លោក David Gonski អគ្គនាយក​ប្រលាន​យន្តហោះ​ស៊ីដនី​បាន​និយាយក្នុង​​សេចក្តី​ថ្លែង​ការណ៍​មួយ​​ទៅ​កាន់ផ្សារ​ហ៊ុន​ថា ៖«ក្រុម​ប្រឹក្សា​ភិបាល​ព្រលាន​យន្តហោះ​ស៊ីដនី​​ជឿ​ថា ​នេះ​ឆ្លុះ​បញ្ចាំង​ពី​លទ្ធផល​រយៈ​ពេល​វែង​សម្រាប់​ព្រលាន និង​​ផ្តល់​អនុសាសន៍​ជា​ឯកច្ឆន្ទ​ចំពោះ​សំណើរ​ទៅ​កាន់​ម្ចាស់​គ្រប់​គ្រង ដែល​ស្ថិត​ក្រោម​លក្ខខណ្ឌ​ជា​ទម្លាប់​ដូច​ជា ឯកភាព​របស់​អ្នក​ជំនាញ​ឯករាជ្យ និង​គ្មាន​សំណើរ​ឧត្តមភាព»។

សេចក្តី​ប្រកាស​នៃ​កិច្ច​ព្រៀម​សម្រាប់​​ប្រតិបត្តិករ​ព្រលានយន្ត​ហោះ​ធំ​បំផុត​របស់​ប្រទេស​អូស្ត្រាលី​​បាន​កើត​ឡើង​​ក្នុង​រយៈ​ពេល​យ៉ាង​ខ្លី បន្ទាប់​ពី​ប្រទេស​​នេះ​បាន​បើក​​ការ​​ហោះ​ហើរ​អន្តរជាតិ​ឡើង​វិញ។

SAA ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​អូស្ត្រាលី IFM Investors, QSuper និង​ AustralianSuper ព្រម​ទាំង​ដៃ​គូ​ Global Infrastructure Partners នៅ​សហរដ្ឋ​អាមេរិក៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម