ព័ត៌មានអន្ដរជាតិ
រូបភាពលាត់ជើងខោ ឈរក្នុងទឹករបស់រដ្ឋមន្ត្រីការបរទេស ទូវ៉ាលូ ថ្លែងទៅកិច្ចប្រជុំ COP26 កំពុងល្បីខ្លាំង
រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទូវ៉ាលូបានថ្លែងសុន្ទរកថាទៅកាន់សន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) នៅទីក្រុង Glasgow ប្រទេសស្កុតឡេន ដោយឈរនៅក្នុងទឹកសមុទ្រត្រឹមជង្គង់ ដើម្បីបង្ហាញពីរបៀបដែលប្រទេសកោះប៉ាស៊ីហ្វិកមួយនេះ ស្ថិតនៅជួរមុខនៃការប្រែប្រួលអាកាសធាតុ ។

រូបភាពរបស់លោក Simon Kofe ឈរក្នុងឯកសណ្ឋានក្រវ៉ាត់ក នៅពីក្រោយតុដែលដាក់ក្នុងទឹកសមុទ្រ ជាមួយនឹងការលាត់ជើងខោឡើងលើ ត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានទាក់ទាញចំណាប់អារម្មណ៍ចំពោះការតស៊ូរបស់ប្រទេសទូវ៉ាលូ ប្រឆាំងនឹងការកើនឡើងកម្រិតទឹកសមុទ្រ ។
លោក Kofe បាននិយាយនៅក្នុងសារជាវីដេអូរបស់គាត់ទៅកាន់សន្និសីទនោះថា “សេចក្តីថ្លែងការណ៍នេះរួមបញ្ចូលគ្នានូវការកំណត់កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP26 ជាមួយនឹងស្ថានភាពជីវិតពិតដែលប្រឈមមុខក្នុងប្រទេសទូវ៉ាលូ ដោយសារតែផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្រិតទឹកសមុទ្រ ហើយបានគូសបញ្ជាក់អំពីសកម្មភាពដ៏ក្លាហានដែលប្រទេសទូវ៉ាលូកំពុងចាត់វិធានការ ដើម្បីដោះស្រាយបញ្ហាបន្ទាន់ក្រោមបម្រែបម្រួលអាកាសធាតុ” ។

មន្ត្រីរដ្ឋាភិបាលរូបនេះបាននិយាយថា វីដេអូនេះត្រូវបានថតដោយទូរទស្សន៍សាធារណៈ TVBC នៅចុងចុងកោះ Fongafale ដែលជាកូនកោះដ៏សំខាន់នៃរដ្ឋធានី Funafuti ។
សេចក្ដីថ្លែងការណ៍របស់លោក Kofe នឹងត្រូវបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុនៅថ្ងៃអង្គារ ហើយកើតឡើង នៅពេលដែលមេដឹកនាំក្នុងតំបន់ជំរុញឲ្យមានសកម្មភាពដ៏ខ្លាំងក្លាបន្ថែមទៀត ដើម្បីកំណត់ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ។

អ្នកបំពុលធំ ៗ ជាច្រើនបានប្តេជ្ញាថានឹងបង្កើនការកាត់បន្ថយកាបូនរបស់ពួកគេក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ខាងមុខនេះ ជាមួយនឹងគោលបំណងមួយចំនួនសម្រាប់ការបំភាយកាបូនសុទ្ធត្រឹមឆ្នាំ ២០៥០ ។
ប៉ុន្តែមេដឹកនាំកោះប៉ាស៊ីហ្វិកមួយនេះបានទាមទារឲ្យមានសកម្មភាពជាបន្ទាន់ ដោយចង្អុលបង្ហាញថា ការរស់រានមានជីវិតនៃបណ្តាប្រទេសទាបរបស់ពួកគេគឺកំពុងស្ថិតនៅក្នុងបញ្ហា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NDTV
ចុចអាន ៖ យន្តហោះឯកជនដឹកមេដឹកនាំ ទៅកាន់កិច្ចប្រជុំ COP26 នឹងបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ១៣,០០០ តោន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ចរាចរណ៍៦ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ដែលកាប់សម្លាប់ប្រពន្ធនៅខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស