ព័ត៌មានអន្ដរជាតិ
បុគ្គលិកថែទាំសុខភាពអង់គ្លេស យំក្នុងវីដេអូ ក្រោយត្រូវបណ្តេញចេញពីការងារ ព្រោះមិនចាក់វ៉ាក់សាំង
បុគ្គលិកថែទាំសុខភាពម្នាក់ ដែលត្រូវបានបណ្តេញចេញដោយសារតែនាងបដិសេធចាក់វ៉ាក់សាំងកូវីដ បានបង្ហោះវីដេអូដ៏រំជួលចិត្តមួយ បន្ទាប់ពីចប់វេនធ្វើការចុងក្រោយរបស់នាងស្របពេលបុគ្គលិករហូតដល់ទៅ ៦០,០០០នាក់ ក៏ប្រឈមនឹងការបណ្តេញចេញផងដែរ នៅថ្ងៃព្រហស្បតិ៍នេះ។

កិច្ចសន្យាការងាររបស់នាង Louise Akester អាយុ៣៦ឆ្នាំ ជាមួយមណ្ឌល Alderson House ក្នុងទីក្រុង Hull ត្រូវបានបញ្ចប់ដោយសារតែការទាមទាររបស់រដ្ឋាភិបាល ឲ្យបុគ្គលិកថែទាំសុខភាពទាំងអស់ ត្រូវចាក់វ៉ាក់សាំងឲ្យគ្រប់២ដូសចាប់ពីថ្ងៃទី១១ខែវិច្ឆិកាទៅ។
បុគ្គលិកថែទាំទាំងអស់ ដែលមិនមានការលើកលែងផ្នែកវេជ្ជសាស្រ្ត ត្រូវតែចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានចំនួនពីរដូស។ ប៉ុន្តែគោលនយោបាយ “អត់ចាក់វ៉ាក់សាំង អត់ការងារធ្វើ” ដ៏ចម្រូងចម្រាសរបស់ NHS មិនត្រូវបានកំណត់ឲ្យចូលជាធរមានរហូតដល់ខែមេសាឆ្នាំក្រោយទេ។

លោកស្រី Akester បានធ្វើការក្នុងផ្នែកថែទាំអស់រយៈពេល១៤ឆ្នាំមកហើយ ប៉ុន្តែបានបដិសេធ ទទួលថ្នាំបង្ការ ដោយមិនខ្វល់ពីច្បាប់ថ្មីរបស់រដ្ឋាភិបាលឡើយ។ ស្រាប់តែពេលនេះ នាងបានយំនៅពេល ត្រូវបានគេបង្ខំឲ្យលាលែងពីការងារ។
Akester និយាយថា “នោះគឺជារឿងដ៏លំបាកបំផុតដែលខ្ញុំមិនធ្លាប់ធ្វើ។ ខ្ញុំត្រូវនិយាយពាក្យលាទៅកាន់អ្នកទាំងអស់គ្នា មនុស្សទាំងអស់ដែលខ្ញុំបានមើលថែអស់រយៈពេលជាយូរមកហើយ មនុស្សដែលខ្ញុំបានធ្វើការជាមួយ”។

វារំជួលចិត្តណាស់ នេះជារឿងអយុត្តិធម៌បំផុត។ ខ្ញុំមិនជឿលើអ្វីដែលរដ្ឋាភិបាលកំពុងធ្វើមកលើយើងទេ ខ្ញុំគ្រាន់តែមិនយល់។ នាង Akester បានបដិសេធទទួលថ្នាំបង្ការ រហូតដល់ នាងដឹងបន្ថែមអំពីផលរំខានរយៈពេលវែងដែលអាចកើតមានដោយសារវ៉ាក់សាំង។
តួលេខបង្ហាញថា បុគ្គលិកថែទាំសុខភាពចំនួន ៦០,០០០នាក់ នៅក្នុងប្រទេសអង់គ្លេស ស្មើនឹងប្រហែលមួយភាគដប់នៃកម្លាំងការងារទាំងមូល នៅតែមិនទាន់ចាក់វ៉ាក់សាំងគ្រប់២ដូស ហើយពាក់កណ្តាលនៃចំនួនទាំងនេះ នៅមិនទាន់បានចាក់វ៉ាក់សាំងដូសដំបូងនៅឡើយទេ។ ពួកគេទាំងអស់ត្រូវប្រឈមមុខនឹងការបណ្តេញចេញពីការងារ ត្រឹមថ្ងៃព្រហស្បតិ៍៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ បារាំង ព្យួរការងារបុគ្គលិកសុខាភិបាល ៣,០០០ នាក់ មិនឲ្យប្រាក់ខែ ព្រោះអត់ចាក់វ៉ាក់សាំងកូវីដ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ