ព័ត៌មានអន្ដរជាតិ
ថៃ គ្រោងបើកព្រំដែនទទួលពលករខ្មែរវិញ ដោយសារខ្វះកម្លាំងពលកម្ម
ប្រទេសថៃ គ្រោងនឹងបើកព្រំដែនរបស់ខ្លួនឡើងវិញចំពោះកម្មករមកពីប្រទេសជិតខាងដូចជាកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ក្នុងគោលបំណងបន្ធូរបន្ថយកង្វះខាតកម្លាំងពលកម្ម ដែលកំពុងប៉ះពាល់ដល់ការនាំចេញ និងសេដ្ឋកិច្ចដែលពឹងផ្អែកលើវិស័យទេសចរណ៍។
លោក Pairote Chotikasathien មកពីក្រសួងការងារបាននិយាយថា វិធានទាក់ទងនឹងស្ថានភាពវ៉ាក់សាំងសម្រាប់ពលករចំណាកស្រុក នីតិវិធីធ្វើចត្តាឡីស័ក និងការធ្វើតេស្តរកជំងឺកូវីដ-១៩ នឹងត្រូវសម្រេចនៅថ្ងៃពុធនេះ។
ឧស្សាហកម្មនាំចេញធំៗរបស់ប្រទេសថៃ ដូចជាអាហារ និងផលិតកម្មកៅស៊ូ គឺពឹងផ្អែកយ៉ាងខ្លាំងទៅលើពលករចំណាកស្រុក។ ប៉ុន្តែការត្រួតពិនិត្យព្រំដែនដ៏តឹងរ៉ឹង និងច្បាប់ធ្វើចត្តាឡីស័ក បានបញ្ឈប់ការធ្វើចំណាកស្រុកស្ទើរតែទាំងស្រុង។
លោក Pairote បានប៉ាន់ប្រមាណថា នៅពេលនេះ ប្រទេសថៃត្រូវការពលករបរទេសចំនួន ៤២០,០០០នាក់ ដែលភាគច្រើននៅក្នុងឧស្សាហកម្មសំណង់ ផលិតកម្ម និងអាហារសមុទ្រ។ ពលករជាច្រើនបានចាកចេញពីប្រទេសថៃ ខណៈខ្លួនប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏អាក្រក់បំផុត កាលពីដើមឆ្នាំនេះ ហើយពួកគេទាំងនោះមិនបានត្រឡប់មកវិញទេ។
គួរបញ្ជាក់ថា ប្រទេសថៃមានការឆ្លងជិត ២ លានករណី និង ស្លាប់ចំនួន ១៩,៧៦៤ នាក់ ដែលភាគច្រើនកើតឡើងក្រោយខែមេសា នៅពេលការឆ្លងវីរុសបំប្លែងខ្លួនត្រូវបានរកឃើញក្នុងជំរំពលករចំណាកស្រុក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អនុញ្ញាតឲ្យពលករមកពីថៃ៥ នាក់ ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីធ្វើចត្តាឡីស័ករួច
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១២ ម៉ោង ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក