ព័ត៌មានអន្ដរជាតិ
លោក បៃដិន និងលោក ស៊ី ប្រហែលជួបគ្នាសប្តាហ៍ក្រោយ
ជំនួបដ៏កម្ររវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង តាមការគ្រោងទុកនឹងកើតឡើងយ៉ាងលឿននាសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមប្រភពមួយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះជាយ៉ាងណា អ្នកនាំពាក្យសេតវិមាន និងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបានបដិសេធបញ្ជាក់ពីជំនួបនេះនឹងធ្វើនៅសប្តាហ៍ក្រោយពិតប្រាកដ ឬយ៉ាងណា។
ការផ្លាស់ប្តូរការទូតអាមេរិកជាមួយចិននៅដើមរដ្ឋបាលរបស់លោក ប្រធានាធិបតី ចូ បៃដិន បានធ្វើឲ្យសម្ព័ន្ធមិត្តភ័យខ្លាច ហើយមន្ត្រីអាមេរិកជឿថា ការភ្ជាប់ទំនាក់ទំនងផ្ទាល់ជាមួយលោក ស៊ី គឺជាជម្រើសដ៏ល្អបំផុតដើម្បីទប់ស្កាត់ទំនាក់ទំនងប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីរឈានទៅរកជម្លោះ។

ភាគីទាំងពីរបាននិយាយថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីរៀបចំកិច្ចប្រជុំរវាងលោក បៃដិន និងលោក ស៊ី មុនពេលដាច់ឆ្នាំនេះ បន្ទាប់ពីមានកិច្ចពិភាក្សានៅទីក្រុង Zurich ប្រទេសស្វីស កាលពីខែមុនរវាងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan និងមន្ត្រីទូតកំពូលចិន លោក Yang Jiechi។
ប្រភពបាននិយាយកាលពីខែមុនថា ដោយសារតែការរឹតត្បិតវិធានការទប់ស្កាត់កូវីដ-១៩នៅប្រទេសចិន និងភាពស្ទាក់ស្ទើរក្នុងការធ្វើដំណើររបស់លោក ស៊ី ទីក្រុងវ៉ាស៊ីនតោនមានគោលបំណងជួបគ្នាតាមរយៈការហៅវីដេអូនៅក្នុងខែវិច្ឆិកា។
អនុរដ្ឋមន្ត្រីទទួលបន្ទុកសារព័ត៌មាននៅសេតវិមានអ្នកស្រី Karine Jean Pierre ត្រូវបានអ្នកសារព័ត៌មានសួរកាលពីថ្ងៃចន្ទអំពីពេលវេលានៃជំនួបនេះ និងបានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងជាគោលការណ៍មួយសម្រាប់លោក បៃដិន និងលោក ស៊ី នៅតែរក្សាធ្វើមុនដាច់ឆ្នាំនេះ។
អ្នកស្រីនិយាយថា កិច្ចពិភាក្សាកម្រិតការងារកំពុងធ្វើដើម្បីឈានដល់ការបញ្ជាក់លំអិត ប៉ុន្តែបដិសេធប្រាប់ជាក់លាក់។
អ្នកជំនាញជឿថា ភាគីទាំងពីរប្រហែលជាធ្វើការឆ្ពោះទៅលើកិច្ចព្រមព្រៀងមួយដើម្បីបន្ធូរបន្ថយការទប់ស្កាត់លើទិដ្ឋាការសម្រាប់ក្រុមអ្នកកាសែតរៀងៗខ្លួន និងនិយាយថា កិច្ចព្រមព្រៀងបើកស្ថានកុងស៊ុលឡើងវិញនៅទីក្រុង Chengdu និង Houston ដែលបានបិទនៅក្នុងជម្លោះការទូតកាលពីឆ្នាំ២០២០៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍