ព័ត៌មានអន្ដរជាតិ
OPEC៖ បើលោក Biden ចង់បានប្រេងបន្ថែម បូមខ្លួនឯងទៅ (វីដេអូ)
អង្គការ OPEC និងដៃគូផលិតប្រេងរបស់ខ្លួន បានច្រានចោលការទាមទាររបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលឲ្យបង្កើនផលិតកម្ម ចំពេលមានការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ដោយលើកហេតុផលថា ប្រសិនបើសហរដ្ឋអាមេរិកជឿថាសេដ្ឋកិច្ចពិភពលោកត្រូវការថាមពលបន្ថែមទៀតនោះ ពួកគេមានសមត្ថភាពបង្កើនផលិតកម្មដោយខ្លួនឯងហើយ។

សម្ព័ន្ធភាព OPEC+ ដែលបង្កើតឡើងដោយសមាជិក OPEC ដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងអ្នកផលិតកំពូលមិនមែនជាសមាជិក ដែលដឹកនាំដោយរុស្ស៊ី បានអនុម័តការបង្កើនផលិតកម្មចំនួន ៤០០,០០០ បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែធ្នូ។
រដ្ឋមន្ត្រីអង្គការ OPEC ជាច្រើន បានសម្តែងការព្រួយបារម្ភចំពោះឧបសគ្គថ្មីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងល្បឿនយឺតយ៉ាវនៃការស្តារសេដ្ឋកិច្ចឡើងវិញ។

បណ្តាប្រទេសនានាបានអះអាងថា ដោយសារតម្រូវការមិនទាន់ខ្ពស់គ្រប់គ្រាន់ដើម្បីបញ្ជាក់អំពីការកើនឡើងនៃផលិតកម្ម វាមានហានិភ័យនៃការបង្ខូចទ្រង់ទ្រាយទីផ្សារ។ ជាសំណាងល្អសម្រាប់អ្នកប្រើប្រាស់ សមាជិក OPEC ក៏ធ្លាប់មានប្រវត្តិនៃការបោកប្រាស់ដែរ។
គួរបញ្ជាក់ថា ការរឹតបន្តឹងការផ្គត់ផ្គង់របស់ OPEC+ បានជំរុញឲ្យតម្លៃប្រេងឆៅម៉ាក Brent របស់ពិភពលោក ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានរយៈពេលបីឆ្នាំគឺ ៨៦.៧០ដុល្លារក្នុងមួយបារ៉ែលកាលពីខែមុន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Forbes
ចុចអាន៖ OPEC+ និងអារ៉ាប៊ីសាអូឌីត នៅតែផ្តោតលើទិន្នផលប្រេង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ