Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជនពាក់កណ្តាលក្នុងពិភពលោកនឹងទទួលបានវ៉ាក់សាំង Sputnik V របស់រុស្ស៊ី

បានផុស

នៅ

ប្រទេសយ៉ាងតិច៤០ដែលតំណាងឲ្យប្រជាជនជាងពាក់កណ្តាលនៃចំនួនប្រជាជនសរុបរបស់ពិភពលោកបានបង្ហាញចំណាប់អារម្មណ៍ចំពោះវ៉ាក់សាំងកូវីដរបស់រុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបទបង្ហាញមួយទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Gamaleya ដែលបានបង្កើតរូបមន្តនេះបាននិយាយថា មានការកុម្ម៉ង់ទិញបឋមជាង១.២ពាន់លានដូស។ ការសាកល្បងពាក់ព័ន្ធនឹងមនុស្សចំនួន៤៥,០០០នាក់នៅទូទាំងពិភពលោកបានសន្និដ្ឋានថា ៩៥ភាគរយនៃអ្នកដែលត្រូវចាក់វ៉ាក់សាំង Sputnik V ចំនួន២ដូស បានអភិវឌ្ឍន៍ប្រព័ន្ធភាពស៊ាំចំពោះវីរុស។

កាលពីថ្ងៃពុធ ក្រុមអ្នកបង្កើតវ៉ាក់សាំងបានបញ្ចេញរូបភាពនៃដូសដែលមាននៅក្នុងប្រទេសឥណ្ឌាមុនពេលចាប់ផ្តើមការសិក្សាអំពីប្រសិទ្ធភាពរបស់វានៅទីនោះ។ ប្រទេសមួយចំនួនរួមមានហុងគ្រី វេណេហ្ស៊ូអេឡានិងអារ៉ាប់រួមបាននាំចូលបរិមាណគ្រប់គ្រាន់ដើម្បីធ្វើតេស្តផ្ទាល់ខ្លួន។

ទន្ទឹមនឹងនេះដែរ ប្រទេសហ្វីលីពីនបានប្រកាសថា ខ្លួននឹងធ្វើការជាមួយរុស្ស៊ីដើម្បីធានាសុវត្ថិភាពក្នុងការទទួលបានការផ្គត់ផ្គង់ដើម្បីចាប់ផ្តើមចាក់ថ្នាំបង្ការរោគទ្រង់ទ្រាយធំនៅដើមឆ្នាំក្រោយ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

ផ្សារទំនើប អ៊ីអន នៅ ជប៉ុន ប្រមូលអាហារបំប៉នដែលល្បីធ្វើឲ្យខូចក្រលៀន​ទៅឲ្យក្រុមហ៊ុនផលិតវិញ

ព័ត៌មានជាតិ២៩ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៣០ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

Sokha Hotels

ព័ត៌មានពេញនិយម