ព័ត៌មានអន្ដរជាតិ
រកឃើញហើយ អង់ទីគ័រការពារមនុស្សពីជំងឺកូវីដ-១៩ និងវីរុសបំប្លែងខ្លួន
នៅទីបំផុត ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញអង់ទីគ័រមួយ ដែលអាចការពារមនុស្សពីជំងឺកូវីដ-១៩, ធាតុបំប្លែងខ្លួនរបស់វា និងវីរុសកូរ៉ូណាប្រភេទផ្សេងទៀត។

អង់ទីគ័រ DH1047 បានធ្វើការ ដោយការភ្ជាប់ទៅនឹងកោសិការបស់មេរោគ ហើយបន្សាបពួកវា រួចការពារពួកវាមិនឲ្យបញ្ចេញវីរុសកាន់តែច្រើន។
វាមានប្រសិទ្ធភាពទាំងក្នុងការទប់ស្កាត់ការឆ្លង និងជួយព្យាបាលអ្នកដែលធ្លាប់ឆ្លងកូវីដ។
ក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ North Carolina – Chapel Hill (UNC) និងសាកលវិទ្យាល័យ Duke ក្នុងទីក្រុង Durham និយាយថា ខ្លួនជឿថា ខ្លួនបានរកឃើញផ្នែកដ៏សំខាន់ដែលអាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតបច្ចុប្បន្ន និងការផ្ទុះឡើងនៃមេរោគនាពេលអនាគត។

លោកវេជ្ជបណ្ឌិត Barton Haynes នាយកវិទ្យាស្ថាន Duke Human Vaccine និងជាសហអ្នកនិពន្ធនៃការសិក្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អង់ទីគ័រនេះ មានសក្តានុពលក្នុងការព្យាបាលជំងឺរាតត្បាតបច្ចុប្បន្ន”។
វាក៏អាចការពារការផ្ទុះឡើងនាពេលអនាគតផងដែរ ប្រសិនបើឬនៅពេលដែលមេរោគឆ្លងផ្សេងទៀត ឆ្លងចេញពីសត្វមកមនុស្ស។
អង់ទីគ័រ DH1047 បានបង្ហាញសមត្ថភាព ១០០% ក្នុងការបន្សាបកោសិកាមេរោគកូវីដ-១៩, SARS និងវីរុសឆ្លងផ្សេងទៀតដែលត្រូវបានរកឃើញនៅក្នុងសត្វ។

អ្នកស្រាវជ្រាវដែលបានបោះពុម្ពផ្សាយការរកឃើញរបស់ពួកគេកាលពីថ្ងៃទី២ខែវិច្ឆិកានៅក្នុងទិនានុប្បវត្តិវិទ្យាសាស្ត្រ បានកំណត់អត្តសញ្ញាណអង់ទីគ័រមេរោគឆ្លងជាង ១,៧០០ប្រភេទ។
ក្នុងចំណោមនោះ មាន៥០ប្រភេទត្រូវបានគេកំណត់ថាអាចភ្ជាប់ទៅនឹងកោសិកាជំងឺកូវីដនិង SARS ដែលជាមេរោគផ្លូវដង្ហើមផ្ទុះឡើងក្នុងទ្វីបអាស៊ីនៅដើមទសវត្សរ៍ឆ្នាំ២០០០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?