Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំក្រោយ តម្រូវការ ប្រេង នឹងលើសពី ១០០ លានបារ៉ែលក្នុងមួយថ្ងៃ ក្រោយអ្នកដំណើរងាកទៅជិះយន្តហោះវិញ

បានផុស

នៅ

នាយកប្រតិបត្តិក្រុមហ៊ុនផលិត​ប្រេង​​អារ៉ាប៊ី​សាអូឌីត Aramco លោក Amin Nasser បានប្រាប់សន្និសីទ Nikkei Global Management នៅប្រទេសជប៉ុនកាលពីថ្ងៃអង្គារថា តម្រូវការប្រេងត្រូវបានគេរំពឹងថានឹងលើសពី ១០០ លានបារ៉ែលក្នុងមួយថ្ងៃនាឆ្នាំ ២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Nasser បានព្រមានថា តម្រូវការប្រេងកើនឡើង ប៉ុន្តែសមត្ថភាពផលិតប្រេងប្រើប្រាស់ជាសកលអាចថយចុះនៅឆ្នាំក្រោយ នៅពេលដែលអ្នកដំណើរតាមផ្លូវអាកាសត្រឡប់ទៅជិះយន្តហោះវិញ ។

លោកបានបន្ថែមថា ការកើនឡើងនៃតម្រូវការប្រេងយន្តហោះ ដែលបច្ចុប្បន្នមានការថយចុះប្រមាណ ៣ លានបារ៉ែលក្នុងមួយថ្ងៃ និង ៧.៥ លានបារ៉ែលក្នុងមួយថ្ងៃកាលពីឆ្នាំ ២០១៩ នឹងលុបចោលនូវរាល់ទំហំប្រើប្រាស់ទាំងអស់ ។

កន្លងមកក្រុមហ៊ុន Aramco បានប្រកាសកាលពីខែតុលាថា ខ្លួនគ្រោងនឹងបង្កើនផលិតកម្មប្រេងដល់សមត្ថភាពប្រកបដោយនិរន្តរភាពអតិបរមា ១៣ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ ២០២៧ ។

ទន្ទឹមនោះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើង ១៥៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី ៣ លើតម្លៃប្រេងខ្ពស់ និងបរិមាណដែលបានលក់ នៅពេលដែលសេដ្ឋកិច្ចពិភពលោកបានងើបឡើងវិញ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុន Aramco បាននិយាយថា ការផលិតអ៊ីដ្រូកាបូនសរុបរបស់ខ្លួនគឺស្មើនឹង ១២.៩ លានបារ៉ែលក្នុងមួយថ្ងៃ រួមទាំងប្រេងឆៅ ៩.៥ លានបារ៉ែលផងដែរ ខណៈក្រុមហ៊ុនប្តេជ្ញាក្លាយជាសហគ្រាសបញ្ចេញកាបូនសុទ្ធត្រឹមឆ្នាំ ២០៥០ ។

ក្រុមហ៊ុន Aramco បាននិយាយថា ខ្លួនបានពង្រីកកម្មវិធីវិនិយោគមួយផ្នែក ដែលផ្តោតលើនិរន្តរភាព  ហើយនឹងជាគោលដៅឱកាសថ្មីដើម្បីសម្រេចបាននូវការកាត់បន្ថយកាបូន ខណៈអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសបំពុលធំបំផុតមួយរបស់ពិភពលោក ក៏ដូចជាអ្នកនាំចេញប្រេងកំពូល បានសន្យាថានឹងសម្រេចបាននូវការបំភាយកាបូនសុទ្ធត្រឹមឆ្នាំ ២០៦០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ OPEC ៖ បើលោក Biden ចង់បាន ប្រេង បន្ថែម បូមខ្លួនឯងទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម