ព័ត៌មានអន្ដរជាតិ
(មានវីដេអូ) ៖ កងនាវាចរឥណ្ឌាបង្ហាញពីការបាញ់មីស៊ីលពន្លិចនាវាសត្រូវ អំឡុងពេលសមយុទ្ធ
មីស៊ីលប្រឆាំងនាវារបស់ឥណ្ឌាបានបាញ់ពន្លិចនាវាមួយគ្រឿងក្នុងពេលធ្វើសមយុទ្ធកងនាវាចរនៅសមុទ្រអារ៉ាប់ ហើយវាបានបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធរបស់ទីក្រុងញូវដែលីនៅក្នុងតំបន់មហាសមុទ្រឥណ្ឌាដែលកំពុងប្រឈមមុខជាមួយចិន ។
កងនាវាចរឥណ្ឌាបានបញ្ចេញវីដេអូ និងរូបភាពនៃនាវាចម្បាំងធុនតូច INS Prabal មួយគ្រឿងជាមួយនឹងការបាញ់កាំជ្រួចមីស៊ីលក្នុងរយៈចម្ងាយអតិបរមាមួយ ។
ការបាញ់នេះគឺជាផ្នែកមួយនៃការធ្វើសមយុទ្ធដែលមានការចូលរួមពីនាវាផ្ទុកយន្តហោះ INS Vikramaditya ក៏ដូចជានាវាចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារជាច្រើនគ្រឿង នៅពេលដែលឥណ្ឌាបង្ហាញពីភាពខ្លាំង និងការត្រៀមប្រយុទ្ធរបស់ខ្លួននៅទូទាំងតំបន់មហាសមុទ្រឥណ្ឌា ចំពេលមានជម្លោះព្រំដែនកំពុងបន្តជាមួយប្រទេសចិន ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយនៅដើមសប្តាហ៍នេះ ក្រសួងការពារជាតិឥណ្ឌាបានដាក់ចេញប្រតិបត្តិការត្រៀមខ្លួននៅឯសមុទ្រ ។ ខណៈដែលខ្លួនមិនបាននិយាយពីប្រទេសចិនដោយផ្ទាល់ ក្រសួងបានសង្កត់ធ្ងន់ថាដោយមើលឃើញពីស្ថានភាពសន្តិសុខទូទៅនាពេលបច្ចុប្បន្ន កងទ័ពជើងទឹកនឹងបន្តរក្សាបាននូវប្រតិបត្តិការជាន់ខ្ពស់ក្នុងប៉ុន្មានខែខាងមុខនេះ ។
ទន្ទឹមនឹងសមយុទ្ធនេះ កងនាវាចរឥណ្ឌាបានធ្វើសមយុទ្ធប្រឆាំងនឹងនាវាមុជទឹក (ASW) ចុងក្រោយបង្អស់ក្នុងចំណោមបួនដែលស្ថិតនៅក្នុងគម្រោងទី ២៨ នៅឯមូលដ្ឋាន Naval Dockyard ក្នុងបញ្ជាការកងទ័ពជើងទឹកភាគខាងកើត ។
ក្នុងប៉ុន្មានខែថ្មីៗនេះប្រទេសឥណ្ឌាបានបង្កើនការបាញ់សាកល្បងមីស៊ីលរបស់ខ្លួនដោយបាញ់បង្ហោះមីស៊ីល ‘Abhyas’ និងមីស៊ីលល្បឿនលឿនជាងសម្លេង ‘Shaurya’ រយៈចម្ងាយ ៧០០ គីឡូម៉ែត្រក្នុងចំណោមអាវុធដទៃទៀត ខណៈដែលកាលពីថ្ងៃព្រហស្បតិ៍អង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យការពារជាតិ (DRDO) បានបញ្ចប់ការបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលប្រឆាំងរថក្រោះ (ATGM) ជំនាន់ទី ៣ ឈ្មោះ Nag ផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ (មានវីដេអូ) ៖ ឥណ្ឌាបញ្ចប់ការបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលប្រឆាំងរថក្រោះជំនាន់ទី ៣ របស់ខ្លួន
ចុចអាន ៖ ឥណ្ឌាប្រតិកម្មនឹងលោក ត្រាំ ដែលចាត់ទុកស្ថានភាពខ្យល់ប្រទេសខ្លួនថា កខ្វក់ និងស្មោគគ្រោក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ