ព័ត៌មានអន្ដរជាតិ
១០ប្រទេស មានកងទ័ពធំបំផុតលើពិភពលោក
យោធាមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ពួកគេជួយសម្រួលដល់ការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល និងការពារប្រជាពលរដ្ឋពីការគំរាមកំហែងពីខាងក្រៅ ឬខាងក្នុង។
យោធាមានសាខាដូចជា កងទ័ពជើងទឹក កងទ័ពអាកាស ហើយនៅក្នុងប្រទេសមួយចំនួន មានទាំងកងម៉ារីន និងឆ្មាំសមុទ្រផងដែរ។

ខាងក្រោមនេះ កម្ពុជាថ្មី សូមបង្ហាញពីប្រទេសដែលមានកងទ័ពធំជាងគេទាំង១០ នៅលើពិភពលោក ដោយយោងតាមទិន្នន័យគិតត្រឹមពាក់កណ្តាលឆ្នាំ២០២១៖
១. ចិន
ប្រទេសចិនឈរនៅលំដាប់កំពូលក្នុងបញ្ជីកងទ័ពធំជាងគេលើពិភពលោក ដោយមានសរុប ២,១៨៣,០០០នាក់។ កងទ័ពរំដោះប្រជាជនចិន (PLA) គឺជាកងទ័ពធំបំផុតនៅលើពិភពលោក។ ពួកគេមានបេសកកម្ម ធានាអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខក្នុងស្រុករបស់ចិន។

២. ឥណ្ឌា
ឥណ្ឌាជាប់លេខ២ក្នុងបញ្ជីកងទ័ពធំជាងគេលើពិភពលោក។ ឥណ្ឌាមានកងទ័ពសកម្មសរុប ១,៣៦២,៥០០នាក់។ ទីបញ្ជាការកងទ័ពមានទីតាំងនៅរដ្ឋធានី New Delhi។

៣. សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកត្រូវបានបំពាក់បំប៉នយ៉ាងល្អ និងមានកងទ័ពសកម្មសរុប ១,២៨១,៩០០នាក់។ បង្កើតឡើងកាលពី២៤៤ឆ្នាំមុន កងទ័ពអាមេរិកគឺជាកងទ័ពធំជាងគេលំដាប់ទី៣នៅលើពិភពលោក។

៤. កូរ៉េខាងជើង
កូរ៉េខាងជើងស្ថិតនៅលំដាប់ទីបួនក្នុងបញ្ជី ដោយមានកងទ័ពសកម្មសរុប ១,២៨០,០០០នាក់។ កងទ័ពប្រជាជនកូរ៉េ ត្រូវបានគេជឿថា បង្កើតឡើងក្នុងឆ្នាំ១៩៣២។ ទីស្នាក់ការកណ្តាលមានទីតាំងនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។
៥. រុស្ស៊ី
ប្រទេសរុស្ស៊ីដែលមានកងទ័ពសកម្មសរុប ១,០១៣,៦២៨នាក់ គឺស្ថិតនៅលំដាប់ទី៥ក្នុងបញ្ជី។ កងទ័ពត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ហើយការរៀបចំរចនាសម្ព័ន្ធដ៏សំខាន់របស់ខ្លួនបានចាប់ផ្តើមនៅឆ្នាំ២០០៩។

៦.ប៉ាគីស្ថាន
ប្រទេសប៉ាគីស្ថាន ឈរនៅលេខរៀងទី៦ ហើយមានកងទ័ពសកម្មសរុប ៦៥៤,០០០នាក់។ កងទ័ពប្រទេសនេះ បានចេញប្រតិបត្តិការនៅថ្ងៃទី ១៤ខែសីហាឆ្នាំ១៩៤៧ ហើយមានទីស្នាក់ការកណ្តាលនៅទីក្រុង Rawalpindi ប្រទេសប៉ាគីស្ថាន។

៧. កូរ៉េខាងត្បូង
ប្រទេសកូរ៉េខាងត្បូង ជាប់ចំណាត់ថ្នាក់ទី៧ និងមានកងទ័ពសកម្មសរុប ៦២៥,០០០នាក់។ កងកម្លាំងប្រដាប់អាវុធសាធារណៈរដ្ឋកូរ៉េ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៥ខែសីហា ឆ្នាំ១៩៤៨។ ទីស្នាក់ការកណ្តាលនៃកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូង ស្ថិតនៅក្នុងទីក្រុងសេអ៊ូល។
៨. អ៊ីរ៉ង់
អ៊ីរ៉ង់ស្ថិតនៅលំដាប់ទី៨ក្នុងបញ្ជី ដោយមានកងទ័ពសកម្មសរុប ៥២៣,០០០នាក់។ យោងតាមប្រវត្តិសាស្ត្រសម័យទំនើបបានបង្ហាញថា កងទ័ពអ៊ីរ៉ង់ត្រូវបានបង្កើតឡើងកាលពី ៩៧ ឆ្នាំមុន។ ទម្រង់បច្ចុប្បន្នគឺ សាធារណរដ្ឋឥស្លាម មានអាយុកាល ៣៩ឆ្នាំ។ ទីស្នាក់ការកណ្តាលមានទីតាំងនៅទីក្រុង តេហេរ៉ង់។

៩. វៀតណាម
ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ៩ ដែលមានកងទ័ពសកម្មសរុប ៤៨២,០០០ នាក់។ ក្នុងទិដ្ឋភាពនៃការងើបឡើងវិញនៃប្រទេសចិន សាធារណរដ្ឋសង្គមកិច្ចវៀតណាម បានពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ ការរៀបចំ និងបង្កើតកងទ័ពប្រជាជនវៀតណាម បានចាប់ផ្តើមនៅឆ្នាំ ១៩៤៤ ដើម្បីកម្ចាត់កងកម្លាំងអាណានិគមបារាំង និងអ្នកកាន់កាប់ជប៉ុន ក្រោមការដឹកនាំរបស់ ហូជីមិញ។

១០. អេហ្ស៊ីប
ប្រទេសអេហ្ស៊ីប ជាប់ចំណាត់ថ្នាក់ទី១០ ជាមួយនឹងកងទ័ពសកម្មសរុប ៤៤០,០០០នាក់។ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥២ អាជ្ញាធរប្រតិបត្តិការយោធាអេហ្ស៊ីប មានទីស្នាក់ការនៅទីក្រុងគែរ៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Maps of World

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ