ព័ត៌មានអន្ដរជាតិ
អាមេរិក និងចិន ចេញសេចក្តីប្រកាសយ៉ាងភ្ញាក់ផ្អើល ប្តេជ្ញាធ្វើការរួមគ្នា ស្តីពីបម្រែបម្រួលអាកាសធាតុ (មានវីដេអូ)
សហរដ្ឋអាមេរិក និងចិន បានចេញសេចក្តីប្រកាសរួមដ៏កម្រមួយស្តីពីការប្រែប្រួលអាកាសធាតុ ដោយនិយាយថា “មានកិច្ចព្រមព្រៀងរវាងចិននិងអាមេរិក ច្រើនជាងការខ្វែងគំនិតគ្នា”។

ប្រទេសបំពុលបរិកាសធំបំផុតទាំងពីរលើពិភពលោក បានប្តេជ្ញាចិត្តពង្រឹងសកម្មភាពអាកាសធាតុ ដែលបង្កើនមហិច្ឆតានៅក្នុងទសវត្សរ៍ឆ្នាំ២០២០ដ៏សំខាន់។
ប្រេសិតផ្នែកអាកាសធាតុរបស់អាមេរិក លោក John Kerry បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទអាកាសធាតុ COP26 ក្នុងទីក្រុង Glasgow នៃប្រទេសស្កុតឡែនថា នេះមិនមែនគ្រាន់តែជាកិច្ចខិតខំប្រឹងប្រែងប៉ុណ្ណោះទេ ប៉ុន្តែវាជាការចាំបាច់ក្នុងកិច្ចសហប្រតិបត្តិការ។

ចំណែក អ្នកចរចាកំពូលរបស់ប្រទេសចិន លោក Xie Zhenhua បាននិយាយថា មានកិច្ចព្រមព្រៀងរវាងចិន និងអាមេរិកច្រើនជាងការខ្វែងគំនិតគ្នា។
សេចក្តីថ្លែងការណ៍រួមដែលបានព្រមព្រៀងគ្នាប៉ុន្មានម៉ោងមុននេះ បានសន្យាថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់នៅក្នុងទសវត្សរ៍ឆ្នាំ២០២០ដ៏សំខាន់។

សេចក្តីថ្លែងការណ៍នេះ បានកំណត់ផែនការដើម្បីធ្វើការរួមគ្នា លើការដោះស្រាយឧស្ម័នមេតានដ៏ខ្លាំងក្លាដែលនេះជាមធ្យោបាយសំខាន់ក្នុងការកាត់បន្ថយការឡើងកម្តៅរយៈពេលខ្លី ហើយយល់ព្រមលើតម្រូវការដើម្បីចាត់វិធានការបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ។
ស្របពេលជាមួយគ្នានោះដែរ ប្រទេសចិនក៏ប្តេជ្ញាកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មចន្លោះឆ្នាំ២០២៦ដល់២០៣០ និងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីពន្លឿនការងារនេះផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ យន្តហោះឯកជនដឹកមេដឹកនាំ ទៅកាន់កិច្ចប្រជុំ COP26 នឹងបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ១៣,០០០តោន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ