ព័ត៌មានអន្ដរជាតិ
ថ្ងៃចុងក្រោយ OPEC ជំទាស់នឹងកិច្ចប្រជុំអាកាសធាតុកំពូលជុំវិញឥន្ធនៈហ្វូស៊ីល
ក្រុមប្រទេសផលិតប្រេងកំពូល OPEC បានការពារអនាគតតួនាទីសម្រាប់ឥន្ធនៈហ្វូស៊ីលនៅកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធដោយបានជំរុញឲ្យពិភពលោកអាចកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់បាន ប៉ុន្តែមិនចាំបាច់ឲ្យសន្យាលះបង់ប្រេង និងឧស្ម័នឡើយ។
ទឡ្ហីករណ៍នេះបានប៉ះទង្គិចគ្នាជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ចក្រភពអង់គ្លេសដែលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុដើម្បីធានាបាននូវការសន្យាប្រកបដោយមហិច្ឆតាពីបណ្តាមេដឹកនាំរដ្ឋាភិបាលទូទាំងពិភពលោកដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែលត្រូវកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ខណៈកិច្ចប្រជុំឈានដល់ថ្ងៃចុងក្រោយទៅហើយ។
ព្រះអង្គម្ចាស់ Abdulaziz bin Salman Al-Saud រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីត មានបន្ទូលក្នុងសុន្ទរកថាទៅកាន់អង្គសន្និសីទថា ៖«វាចាំបាច់ដែលយើងទទួលស្គាល់ពីភាពចម្រុះនៃដំណោះស្រាយអាកាសធាតុ និងសារៈសំខាន់នៃការសាយភាយឧស្ម័ន ដោយមិនលំអៀង ឬប្រឆាំងនឹងប្រភពថាមពលជាក់លាក់ណាមួយឡើយ»។
ចំណែក លោក Mohammed Barkindo អគ្គលេខាធិការ OPEC មកពីប្រទេសនីហ្សេរីយ៉ា បាននិយាយថា ៖«ការរៀបរាប់ដែលថា ការផ្លាស់ប្តូរថាមពលគឺមកពីប្រេង និងឥន្ធនៈហ្វូស៊ីលផ្សេងៗទៅជាថាមពលកកើតឡើងវិញគឺជាការយល់ច្រឡំ»។
អ្នកស៊ូមតិនៃប្រេង ឧស្ម័ន និងធ្យូងបានជំទាស់ជាយូរមកហើយថា បច្ចេកវិទ្យាដូចជា ការចាប់យកកាបូន និងការប្រមូលផ្តុំ ដែលការបំភាយឧស្ម័នត្រូវបានចាប់យក និងស្តុកទុកនៅក្រោមដីអាចបណ្តាលឲ្យសេដ្ឋកិច្ចនៅតែបន្តដុតហ្វូស៊ីល។
សកម្មជនអាកាសធាតុបានជំទាស់ ដោយបានលើកឡើងថា បច្ចេកវិទ្យាបែបនេះថ្លៃ មិនអាចបញ្ជាក់តាមមាត្រដ្ឋានបាន និងផ្តល់គំរបដល់ឧស្សាហកម្មបំពុលនៅតែបន្តដំណើរការ។
មន្ត្រីជាច្រើនពាក់ព័ន្ធនឹងកិច្ចប្រជុំនៅទីក្រុង Glasgow បានប្រាប់ Reuters ថា អារ៉ាប៊ីសាអូឌីតបាននិងកំពុងរារាំងវឌ្ឍនភាពនៃការចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងដ៏រឹងមាំមួយនៅឯសន្និសីទ រួមទាំងការប្រើវិធីសាស្ត្រពន្យាពេលនីតិវិធីដែលព្រះអង្គម្ចាស់ Abdulaziz បានបដិសេធ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់