Connect with us

ព័ត៌មានអន្ដរជាតិ

លោក ថាក់ស៊ីន លើកឡើងពីទោសជេរប្រមាថព្រះមហាក្សត្រធ្ងន់ធ្ងរពេក

បានផុស

នៅ

អតីត​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក​ ថាក់​ស៊ីន ស៊ីណាវ៉ាត្រា ​បាន​ស្នើ​ឲ្យ​កាត់​បន្ថយ​​ទោស​ជាប់​ពន្ធនាគារ​​ដែល​មាន​រយៈ​ពេល​១៥​ឆ្នាំ​ពីបទ​ជេរ​ប្រមាថ​ព្រះ​មហា​ក្សត្រ​ដែល​ទំនង​ដូច​ជា​ផ្ទុយ​នឹង​ទស្សនៈ​របស់​លោក​កាល​ពី​​មុន។

ការ​លើក​ឡើង​របស់​លោក​ចុង​ក្រោយ​បំផុត​បាន​ផ្សាយ​នៅ​លើ Facebook ​គ្រុប CARE មានអ្នក​នយោបាយ​ជើង​ចាស់​ដែល​នៅ​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អតីត​នាយក​រដ្ឋ​មន្ត្រី និង​គណបក្ស​ប្រឆាំង​ធំ​បំផុត ភឿថៃ។

លោក​ ថាក់​ស៊ីន ស៊ីណាវ៉ាត្រា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ថាក់​ស៊ីន ដែល​​កាល​សប្តាហ៍​មុន​ថា​គ្មាន​បញ្ហា​ទេ​សម្រាប់ច្បាប់​ជេរ​ប្រមាថ​ព្រះ​មហាក្សត្រ​បាននិយាយ​ថា ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អតិបរមា​១៥​ឆ្នាំសម្រាប់​ការ​​​រំលោភ​​មាត្រា​ទី​១១២​នៃ​ក្រម​ព្រហ្មទណ្ឌ​​គឺ​ធ្ងន់​ធ្ងរ​ពេក។ ច្បាប់​នេះ​គួរ​តែ​ធ្វើ​វិសោធនកម្ម​លើ​ទណ្ឌកម្ម​ឲ្យ​តិច​ជាង​នេះ។

«យើង​ត្រូវ​​រក​វិធី​ដើម្បី​កុំ​ឲ្យ​ការ​ដាក់​ទោស​ធ្ងន់​ធ្ងរ​ពេក»។  លោក​មាន​ប្រសាសន៍ និង​បន្ថែម​ថា អ្នក​ដែល​ជាប់​ឃុំ​ពី​បទ​បជេរ​ប្រមាថ​ព្រះ​មហា​ក្សត្រ​​ត្រូវ​តែ​មាន​សិទ្ធិ​នៅ​ក្រៅឃុំ។

លោក ថាក់ស៊ីន ដែល​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​មុន​ពេល​តុលាការ​កំពូល​​កាត់​ទោស​លោកក្នុង​សំណំ​រឿង​ដី​ធ្លី​​​កាល​ពី​ឆ្នាំ​២០០៨បាន​សង្កត់​ធ្ងន់​ថា បញ្ហា​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ធានា​យុត្តិធម៌។

លោក​បាន​ទទួល​ស្គាល់​ថា លោក​ប្រហែល​ជា​មិន​ទាន់​យល់​ច្បាស់​គ្រប់​គ្រាន់​ចំពោះ​អ្វី​ដែល​លោក​បាន​លើក​ឡើង​កន្លង​មក​អំពី​មាត្រា​ទី​១១២។ លោក​ក៏​និយាយ​ថា លោក​គួរបញ្ជាក់​បន្ថែម​​អំពី​ថា​តើ​នរណា​មាន​សិទ្ធិ​ដាក់​ពាក្យ​ប្តឹង​​ទៅ​ប៉ូលិស​នៅ​ពេល​មាន​បុគ្គល​ណា​ម្នាក់​ជេរ​ប្រមាថ​ព្រះ​មហា​ក្សត្រ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpos

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២៤ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

សហគ្រាសចំនួន ៨ កំពុងប្រើប្រាស់ប្រព័ន្ធ CamTrace ជម្រុញការនាំចេញផលិតផលជលផលទៅទីផ្សារអន្តរជាតិ

Sokha Hotels

ព័ត៌មានពេញនិយម