ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងផ្លូវការរាប់លានដូសទៅដល់អង់គ្លេស ប៉ុន្តែដើម្បីសុវត្ថិភាព កន្លែងរក្សាទុក គឺអាថ៌កំបាំងបំផុត
វ៉ាក់សាំងប្រឆាំងកូវីដ ១៩ Pfizer/BioNTech ផ្លូវការដំបូងរាប់លានដូស បានទៅដល់ចក្រភពអង់គ្លេសហើយ ដោយបានបញ្ជូនទៅស្តុកទុកនៅមជ្ឈមណ្ឌលកណ្តាលមួយដែលមិនត្រូវគេជាក់ទីតាំងជាក់លាក់នោះឡើយ ដោយមជ្ឈមណ្ឌលនេះ នឹងដើរតួជាអ្នកចែកចាយវ៉ាក់សាំងទៅបានមជ្ឈមណ្ឌលផ្តល់វ៉ាក់សាំងទាំងអស់ទូទាំងចក្រភពអង់គ្លេស។
![](https://kampucheathmey.com/wp-content/uploads/2020/12/115764601_hi064389622-1.jpg)
អង់គ្លេស បានបញ្ជាទិញវ៉ាក់សាំង Pfizer/BioNTech សរុប ៤០លានដូស គ្រប់គ្រាន់សម្រាប់ផ្តល់ជូនពលរដ្ឋខ្លួនប្រមាណ ២០លាននាក់ ហើយបើយោងតាមអនុប្រធានបុគ្គលិកសុខាភិបាលអង់គ្លេស បានឲ្យដឹងថា រលកទី១នៃការផ្តល់វ៉ាក់សាំង គឺអាចការពារពលរដ្ឋខ្លួនពីការចូលពេទ្យ និងករណីស្លាប់ដោយជំងឺកូវីដ ១៩ បានដល់ទៅ ៩៩%។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន BBC លោកសាស្ត្រាចារ្យ Jonathan Van-Tam បាននិយាយថា វ៉ាក់សាំងនឹងផ្តល់ជូនមនុស្សគ្រប់គ្នាដែលមានអាទិភាពទទួលវ៉ាក់សាំង ពិសេសពលរដ្ឋប្រឈមហានិភ័យខ្ពស់បំផុតដោយសារជំងឺកូវីដ។ លោកថា នេះជាគន្លឹះក្នុងការចែកចាយវ៉ាក់សាំងឲ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់។
វ៉ាក់សាំង Pfizer/BioNTech គឺផលិតក្នុងប្រទេសប៊ែលហ្ស៊ិក ហើយដឹកជញ្ជូនមកអង់គ្លេសតាមរយៈផ្លូវក្រោមដី Eurotunnel ប៉ុន្តែទីតាំងស្តុកវ៉ាក់សាំងនៅតែជារឿងអាថ៌កំបាំង ព្រោះវាអាចប៉ះពាល់ដល់សុវត្ថិភាពវ៉ាក់សាំងទាំងនោះ។
ទោះជាយ៉ាងណា ដោយសារតាមបណ្តាមន្ទីរពេទ្យមានបរិក្ខាវេជ្ជសាស្ត្រគ្រប់គ្រាន់ក្នុងការរក្សាគុណភាពវ៉ាក់សាំង នាំឲ្យគេជឿថាវ៉ាក់សាំងទាំងនោះ នឹងត្រូវស្តុកទុកតាមបណ្តាមន្ទីរពេទ្យធំៗ សម្រាប់ផ្តល់ជូនពលរដ្ឋអាទិភាពដូចជា មនុស្សវ័យចំណាស់ បុគ្គលិកសុខាភិបាលជាតិ អ្នកថែទាំមនុស្សចាស់ និងអ្នកជំងឺផ្សេងៗ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ BBC
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត