Connect with us

ព័ត៌មានអន្ដរជាតិ

រូបភាព ជនភៀសខ្លួនរាប់រយនាក់បោះជំរំក្រោមអាកាសធាតុត្រជាក់ ស្ទើរកកនៅព្រំដែន បេឡារុស

បានផុស

នៅ

ជនភៀសខ្លួនរាប់រយនាក់បានបោះជំរំនៅក្រោមអាកាសធាតុត្រជាក់ស្ទើរតែកកនៅប្រទេសបេឡារុស បន្ទាប់ពីកងកម្លាំងសន្តិសុខប៉ូឡូញបានរារាំងមិនឲ្យឆ្លងកាត់ព្រំដែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ មន្ត្រីទីក្រុង Warsaw នៃប្រទេសប៉ូឡូញក៏បានក្រើនរំលឹកដែរថា ការគំរាមកំហែង “ប្រដាប់អាវុធ” អាចនឹងកើតមាននាពេលអនាគត បើព្រំដែនប៉ូឡូញជាមួយបេឡារុស្សនៅតែត្រូវបានបិទ ។

ស្របពេលជាមួយគ្នានេះ ប៉ូឡូញចោទប្រកាន់បេឡារុស្សថា ជំរុញឲ្យមានការប្រឈមមុខដាក់គ្នាតាមរយៈការលើកទឹកចិត្តជនភៀសខ្លួនពីមជ្ឈិមបូព៌ា និងអាហ្រ្វិកឲ្យឆ្លងចូលទៅក្នុងទ្វីបអឺរ៉ុប ដើម្បីជាការសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចមកលើប្រធានាធិបតីបេឡារុសលោក Alexander Lukashenko។

បន្ថែមពីនេះ សហភាពអឺរ៉ុប (EU) ក៏បានចោទប្រកាន់បេឡារុសដែរថា បានប្រើប្រាស់ជនភៀសខ្លួនជាកូនអុកប្រឆាំងនឹងប្លុកនេះ ប៉ុន្តែត្រូវបានប្រធានាធិបតីបេឡារុស្សបដិសេធចំពោះការចោទប្រកាន់ទាំងនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ កុបករវិមានកាពីតូលអាមេរិកថ្ងៃ៦ មករា ស្វែងរកសិទ្ធិជ្រកកោននៅ បេឡារុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម