ព័ត៌មានអន្ដរជាតិ
វៀតណាម ដាក់បណ្តឹងព្រហ្មទណ្ឌប្រឆាំងបុរសចម្លងកូវីដ ១៩ ចូលសហគមន៍ពលរដ្ឋនៅហូជីមីញ
មិនខុសគ្នាពីកម្ពុជា ប៉ុន្មានថ្ងៃចុងក្រោយនេះ វៀតណាម ក៏មានការឆ្លងរាតត្បាតជំងឺកូវីដ ១៩ ចូលសហគមន៍ពលរដ្ឋជាថ្មី បើទោះជាស្ថានភាពធូរស្រាលជាងកម្ពុជាក៏ពិតមែន ប៉ុន្តែបានធ្វើឲ្យប្រទេសជាប់កម្ពុជាមួយនេះ កើនអត្រាអ្នកឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់ ពលរដ្ឋជាច្រើនត្រូវ ដាក់ឲ្យធ្វើចត្តាឡីស័ក ខណៈគ្រឹះស្ថានអប់រំទូទាំងទីក្រុងហូជីមីញ ត្រូវផ្អាកជាថ្មី។

មូលហេតុនៅពីក្រោយការឆ្លងរាតត្បាតនេះ គឺផ្ទុះចេញពីបុរសបម្រើការលើយន្តហោះម្នាក់ បានបំពានការធ្វើចត្តាឡីស័ករបស់ក្រសួងសុខាភិបាល និងចម្លងជំងឺទៅកាន់គ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ធ្វើឲ្យរាតត្បាតកូវីដ ១៩ ២នាក់ផ្សេងទៀត ក្នុងសហគមន៍ពលរដ្ឋវៀតណាមតែម្តង។
ក្រោយពិចារណាយ៉ាងល្អិតល្អន់ ប៉ូលិសក្រុងហូជីមីញ កាលពីថ្ងៃពុធ បានសម្រេចចិត្តប្តឹងបុរសប្រភពចម្លងកូវីដ ១៩ ខាងលើ ដែលជាអ្នកបម្រើក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ដោយចោទពីបទរំលោភលើបទប្បញ្ញត្តិ អំឡុងពេលនៃធ្វើចត្តាឡីស័កនៅឯមជ្ឈមណ្ឌលធ្វើចត្តាឡីស័ករបស់ក្រុមហ៊ុនអាកាសចរណ៍ និងនៅផ្ទះ ដោយផ្អែកលើច្បាប់ព្រហ្មទណ្ឌរបស់ប្រទេសនេះ។
នារីបម្រើការលើយន្តហោះរូបនេះ បានត្រឡប់មកពីប្រទេសជប៉ុន នាថ្ងៃ ១៤ វិច្ឆិកា ហើយស្នាក់នៅកន្លែងធ្វើចត្តាឡីស័ករបស់ក្រុមហ៊ុន Vietnam Airlines បានត្រឹមរយៈពេល ៥ថ្ងៃប៉ុណ្ណោះ។
អំឡុងពេលធ្វើចត្តាឡីស័កនៅឯអាកាសយានដ្ឋាន រូបគេបានចូលទៅទាក់ទងជាមនុស្សមិត្តភ័ក្តិដែលជាអ្នកជំងឺកូវីដ ១៩ ឆ្លងក្រោយត្រឡប់មកពីប្រទេសរ៉ូមែននី ហើយបន្ទាប់ពីធ្វើតេស្តអវិជ្ជមាន ២លើក បុរសរូបនេះ ត្រូវគេអនុញ្ញាតបន្តធ្វើចក្តឡីស័កនៅផ្ទះ ដែលជាពេលរូបគេបានទាក់ទងជាមួយមនុស្ស ៣នាក់ ម្នាក់ជាម្តាយ និងមិត្តភ័ក្តិ ២នាក់ទៀត។
កាលពីថ្ងៃ ២៨ មន្ត្រីសុខាភិបាលវៀតណាម បានធ្វើតេស្តលើបុរសរូបនោះជាលើកទី៣ ដោយរកឃើញវិជ្ជមានកូវីដ ១៩ នាំឲ្យមនុស្សពាក់ព័ន្ធទាំងអស់ត្រូវគេចាប់ធ្វើតេស្ត ដោយរកឃើញម្នាក់ជាគ្រូបង្រៀនភាសាអង់គ្លេសមានផ្ទុកកូវីដ ១៩ និងឆ្លងដល់សិស្សខ្លួន ២នាក់ ម្នាក់អាយុ ១ឆ្នាំ និងម្នាក់ទៀតអាយុ ២៨ឆ្នាំ នាំឲ្យពេលនេះវៀនណាម កើនតួលេខឆ្លងសរុប ១៣៤៩ករណី។
ចំពោះបុរសដែលជាមូលហេតុចម្លងក្នុងសហគមន៍ពលរដ្ឋវៀតណាម នឹងប្រឈមជាប់ទោសស្មើនឹងទោសព្រហ្មទណ្ឌ៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Saigon Times

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ