Connect with us

ព័ត៌មានអន្ដរជាតិ

នេះតម្លៃលេប ៥ ថ្ងៃនៃថ្នាំគ្រាប់កូវីដ Molnupiravir

បានផុស

នៅ

បច្ចុប្បនថ្នាំព្យាបាលកូវីដ Molnupiravir របស់ក្រុមហ៊ុនអាមេរិក Merck កំពុងទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ហើយមកទល់ពេលនេះ ក៏មានប្រទេសជាច្រើនកំពុងបញ្ជាទិញផងដែរ  ដោយសារតែប្រសិទ្ធភាពដ៏ល្អរបស់ថ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្នាំរបស់ក្រុមហ៊ុន Merck ប្រភេទនេះ មានសមត្ថភាពព្យាបាលជំងឺកូវីដ ១៩ កម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដែលបានធ្វើតេស្តវិជ្ជមាន និងអ្នកដែលមានហានិភ័យខ្ពស់ នៃការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ ហើយអាចកាត់បន្ថយអត្រានៃការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងស្លាប់បាន ៥០ ភាគរយ ។

ទន្ទឹមនោះ អ្នកជំនាញផ្នែកវីរុសរបស់ ថៃ បានបញ្ជាក់កាលពីពាក់កណ្តាលខែមុនថា ថ្នាំប្រឆាំងមេរោគរបស់អាមេរិកមួយនេះ អាចកាត់បន្ថយហានិភ័យនៃការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ និងការស្លាប់ ក្រោយពេលលេបបាន ៥ ថ្ងៃ បន្ទាប់ពីចេញរោគសញ្ញាដំបូង ។

ទន្ទឹមនោះ បើយោងតាមក្រសួងសុខាភិបាលវៀតណាមវិញបានឲ្យដឹងថា ថ្នាំនេះមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការផ្ទុកមេរោគ ការឆ្លង និងពេលវេលានៃការព្យាបាលជាដើម ។

ក្រសួងសុខាភិបាលបានឲ្យដឹងថា បន្ទាប់ពីការប្រើប្រាស់រយៈពេល ៥ ថ្ងៃ កូវីដនៅក្នុងខ្លួនអ្នកជំងឺគឺតិចតួចប៉ុណ្ណោះ ហើយអត្រាជាសះស្បើយបានកើនឡើងពី ៧២.១ ទៅ ៩៩.១ ភាគរយ ។ ចំណែកបន្ទាប់ពី ១៤ ថ្ងៃ ភាគរយជាសះស្បើយគឺជិត ១០០ ភាគរយឯណោះ ។

ចំណែកតម្លៃសម្រាប់ការប្រើប្រាស់ថ្នាំ Molnupiriavr របស់ក្រុមហ៊ុន Merck ក្នុងការព្យាបាលរយៈពេល ៥ ថ្ងៃគឺប្រហែល ៧០០ ដុល្លារ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ វៀតណាម សាកល្បងថ្នាំកូវីដ Molnupiravir រួចហើយ ឯប្រសិទ្ធភាពដូចចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម