ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង Moderna លក់ឲ្យអាហ្វ្រិក១ដូសតម្លៃ៧ដុល្លារ
ក្រុមហ៊ុនវ៉ាក់សាំង Moderna Inc បានសម្រេចលក់វ៉ាក់សាំងបង្ការកូវីដ-១៩របស់ខ្លួនទៅឲ្យសហភាពអាហ្វ្រិកក្នុង១ដូសតម្លៃ៧ដុល្លារដែលតម្លៃនេះស្មើនឹងពាក់កណ្តាលតម្លៃលក់នៅសហរដ្ឋអាមេរិកកាលពីដើមឆ្នាំនេះ។
វាក៏ជាការបញ្ចុះតម្លៃច្រើន បើប្រៀបធៀបនឹងអ្នកទិញផ្សេងទៀតដូចជា សហភាពអឺរ៉ុប ហើយក៏ជាផ្នែកមួយដែលក្រុមហ៊ុនលក់តម្លៃទាបទៅប្រទេសដែលមានប្រាក់ចំណូលទាប។

ប្រធានគ្រប់គ្រងជំងឺឆ្លងអាហ្វ្រិក លោក John Nkengasong បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ៖«ខ្ញុំរីករាយដែលនិយាយថា វ៉ាក់សាំង Moderna ១ដូសតម្លៃ៧ដុល្លារ។ នោះគឺជាអ្វីដែលពួកគេផ្តល់ឲ្យយើង»។
កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Moderna បាននិយាយថា ការលក់វ៉ាក់សាំងរបស់ខ្លួនឲ្យទៅប្រទេសផ្សេងក្រៅពីសហរដ្ឋអាមេរិកក្នុង១ដូសតម្លៃចន្លោះពី២២ដុល្លារ និង៣៧ដុល្លារ។
លោក Nkengasong និយាយថា គ្មានអ្វីចម្លែកទេដែលរលកទី៤នៃកូវីដ-១៩កំពុងរាតត្បាតនៅអាហ្វ្រិក ពីព្រោះប្រជាជនទើបចាក់វ៉ាក់សាំងបានពេញដូសត្រឹមតែ៦%ប៉ុណ្ណោះ។
រហូតដល់ពេលនេះ នៅអាហ្វ្រិកមានករណីឆ្លងកូវីដ-១៩សរុបចំនួន៨.៥លាននាក់ និងស្លាប់២២ម៉ឺននាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?