Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ត្រៀមប្រើពេល​តែ ៥ឆ្នាំ សង់ផ្លូវដែកប្រវែង ១០ ០០០គីឡូម៉ែត្រ

បានផុស

នៅ

ប្រទេស​ចិន នឹង​ចាប់​ផ្តើម​​សាង​សង់​ផ្លូវ​ដែក​ដ៏​វែង​បំផុត​មួយ ដោយ​មាន​ប្រវែង​រហូត​ដល់ ១ម៉ឺនគីឡូម៉ែត្រ ដើម្បី​តភ្ជាប់​ទីក្រុងសំខាន់តាម​រយៈ​ផ្លូវដែក ក្នុង​នៅ​មានទីក្រុង​តាមបណ្តោយទន្លេយ៉ាងស៊ី (Yangtze River Delta) តំបន់ Greater Bay និងទីក្រុងប៉េកាំង-ធៀនជីន-ហឺប៉ី។ នេះ​បើ​តាម​ការ​អះអាង​ពី​មន្ត្រីទទួល​រៀប​ចំ​គម្រោង​នៃ​រដ្ឋាភិបាល​ចិន ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Greater Bay ជាតំបន់ដ៏សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិនទាំង​មូល ក្នុង​នោះ​មាន​ទីក្រុង​ហុងកុង ម៉ាកាវ និងទីក្រុង​ធំៗ​សរុប ៩ទៀត នៃ​ខេត្តក្វាងទុង ដោយ​គម្រោង​សាងសង់ផ្លូវដែក ១ម៉ឺនគីឡូម៉ែត្រនេះ គឺធ្វើ​ឡើង​ត្រឹម​រយៈ​ពេល ៥ឆ្នាំប៉ុណ្ណោះ។   

តាម​ផែនការមេ ចិន​គ្រោង​ពង្រីក​ប្រព័ន្ធផ្លូវដែក​របស់​ខ្លួនឲ្យ​ក្លាយជា​ប្រព័ន្ធផ្លូវដែក​ធំបំផុតទី២ លើ​ផែនដី ខណៈ ១/៣ នៃ​គម្រោង ត្រូវ​ប្រើពេល ១៥ឆ្នាំ ខណៈ​ផ្នែក​សេសសល់គឺ​ស្ថិតក្នុង​ផែន​ការ​រយៈ​ពេល​វែងដើម្បី​ធ្វើ​នគរូបនីយកម្ម និង​ជំរុញ​​សេដ្ឋកិច្ច​ក្នុងតំបន់។

ចិន​មាន​ចេតនា សាងសង់ផ្លូវដែកសរុបឲ្យ​បាន ២សែនគីឡូម៉ែត្រ ត្រឹម​ឆ្នាំ ២០៣៥ ក្នុង​នោះរាប់បញ្ចូល​ទាំង ៧ម៉ឺនគីឡូម៉ែត្រ ជាផ្លូវរថភ្លើងល្បឿនលឿន។ នេះ​បើតាម​ការបញ្ជាក់​ពីសម្ព័ន្ធ​ក្រុមហ៊ុនផ្លូវ​ដែក​របស់​រដ្ឋាភិបាល​ចិន៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម