Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ពន្យារពេលបើក  ក្លឹបរាត្រីរហូតដល់ពាក់កណ្តាលខែមករា

បានផុស

នៅ

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩របស់ប្រទេសថៃ (CCSA) បានឲ្យដឹងថា កន្លែងកម្សាន្តពេលយប់ទូទាំងប្រទេស នៅតែបន្តបិទរហូតដល់ពាក់កណ្តាលខែមករា។

អ្នកនាំពាក្យ CCSA លោក Taweesilp Visanuyothin បាននិយាយថា កិច្ចប្រជុំរបស់ CCSA ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បានសម្រេចចិត្តពន្យារពេលមួយខែទៀត នូវផែនការអនុញ្ញាតឲ្យហាងស្រា បារ៍ និងខារ៉ាអូខេ ដែលដំបូងយល់ព្រមឲ្យបើកឡើងវិញនៅថ្ងៃទី១ខែធ្នូ។

កាលបរិច្ឆេទឲ្យបើកដំណើរការថ្មី ត្រូវបានកំណត់យកថ្ងៃទី១៦ខែមករា ហើយសម្រាប់តែតំបន់មួយចំនួនប៉ុណ្ណោះ អាស្រ័យលើស្ថានភាពជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិត Taweesilp និយាយថា “យើងត្រូវការពេលវេលាចាប់ពីថ្ងៃទី១៥ខែវិច្ឆិកាដល់ថ្ងៃទី១៥ខែមករា ដើម្បីរៀបចំសម្រាប់ការបើកឡើងវិញ”។

គួរបញ្ជាក់ថា ចាប់តាំងពីប្រទេសបើកដំណើរការឡើងវិញនៅថ្ងៃទី១ខែវិច្ឆិកាមក គ្រឿងស្រវឹងត្រូវបានអនុញ្ញាតតែនៅក្នុងភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងទីក្រុងបាងកក ក្រាប៊ី ផាងហ្គា និងភូកេត ប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ ម្ចាស់ទីតាំងកម្សាន្តពេលរាត្រីនានា បាននិងកំពុងស្នើសុំឲ្យរដ្ឋាភិបាលលុបចោលការហាមឃាត់គ្រឿងស្រវឹងនៅក្នុងខេត្តទេសចរណ៍ចំនួន១៧ ហើយអនុញ្ញាតឲ្យហាងស្រា បារ៍ និងខារ៉ាអូខេទូទាំងប្រទេស បើកឡើងវិញនៅថ្ងៃទី១ខែធ្នូ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ បាងកក ទទួលទេសចរ ជាង ៧,០០០ នាក់នៅថ្ងៃដំបូងនៃការបើកប្រទេស ថៃ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម