ព័ត៌មានអន្ដរជាតិ
អ្នកជំនួញអាមេរិកដែលទើបទៅកាន់លំហអាវកាសខែមុនស្លាប់ដោយធ្លាក់យន្តហោះ
អ្នកជំនួញអាមេរិក លោក Glen de Vries ដែលបានធ្វើដំណើរទេសចរណ៍ទៅកាន់ទីលំហអាវកាសជាមួយតារាសម្តែងក្នុងរឿង “Star Trek” លោក William Shatner កាលពីខែមុនបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ។ នេះបើតាមប៉ូលិសបាននិយាយនៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា។
អ្នកនាំពាក្យប៉ូលិសរដ្ឋ New Jersey បានឲ្យថា យន្តហោះខ្នាតតូចបានធ្លាក់នៅ Hampton Township ក្នុងរដ្ឋ New Jersey ដែលមានចម្ងាយប្រហែល៩៥គីឡូម៉ែត្រពីភាគខាងលិចទីក្រុងញ៉ូវយ៉កប្រហែលជាម៉ោង៣រសៀលថ្ងៃព្រហស្បតិ៍ (ម៉ោងនៅអាមេរិក)។
តំណាងប៉ូលិសបានឲ្យដឹងថា ៖«មានអ្នកស្លាប់ពីរនាក់ដែលត្រូវបានបញ្ជាក់។ ទី១ឈ្មោះ de Vries អាយុ៤៩ឆ្នាំ និងទី២ឈ្មោះ Thomas Fischer អាយុ៥៤ឆ្នាំ»។
លោកបន្ថែមថា ៖«រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) នឹងធ្វើការស៊ើបអង្កេត» ប៉ុន្តែមិនបានបញ្ជាក់កំអិតទេ។
លោក De Vries ជាស្ថាបនិកក្រុមហ៊ុនស្រាវជ្រាវវេជ្ជសាស្ត្រ Medidata Solutions បានចូលរួមជាមួយតារាសម្តែង Shatner ក្នុងការធ្វើដំណើរកម្សាន្តទៅកាន់ទីលំហអាវកាសលើកទី២របស់បេសកកម្ម Blue Origin កាលពីថ្ងៃទី១៣ ខែតុលា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AFP
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?