Connect with us

ព័ត៌មានអន្ដរជាតិ

នេះរបៀបប្រើថ្នាំព្យាបាលកូវីដ Molnupiravir និងថ្នាំរបស់ក្រុមហ៊ុន Pfizer

បានផុស

នៅ

ក្រសួងសុខភាពសាធារណៈថៃបានពន្យល់ពីភាពខុសគ្នារវាងថ្នាំ Molnupiravir របស់ក្រុមហ៊ុន Merck និងថ្នាំ Paxilvid របស់ក្រុមហ៊ុន Pfizer ដែលថ្នាំទាំងពីរនេះជួយកាត់បន្ថយរោគសញ្ញាធ្ងន់ធ្ងរ និងការស្លាប់ពីជំងឺកូវីដ ១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះលោកវេជ្ជបណ្ឌិត Atthasit Srisubat អ្នកប្រឹក្សាជាមួយនាយកដ្ឋានវេជ្ជសាស្ត្ររបស់ក្រសួងបាននិយាយថា ថ្នាំទាំងពីរនេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការផ្ទុកមេរោគនៅក្នុងខ្លួនអ្នកជំងឺ ទោះបីជាថ្នាំ Paxilvid ត្រូវប្រើរួមគ្នាជាមួយថ្នាំប្រឆាំងមេរោគមួយផ្សេងទៀតគឺ Ritonavir ដើម្បីឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងក៏ដោយ ។

នេះជាព័ត៌មានលម្អិតខ្លះៗអំពីថ្នាំព្យាបាលកូវីដទាំងពីរ ៖

ថ្នាំ Molnupiravir

  • លេបតាមមាត់ ដើម្បីព្យាបាលរោគសញ្ញាគ្រុនផ្តាសាយ
  • មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគជាច្រើនប្រភេទ
  • ការ​ស្រាវជ្រាវ​បង្ហាញ​ថា ថ្នាំ​នេះ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចូល​មន្ទីរពេទ្យ​បាន ៥០ ភាគរយ និង​ការ​ស្លាប់​បាន ១០០ ភាគរយ
  • កម្រិតប្រើគឺ ៤ គ្រាប់ ២០០ មីលីក្រាម ។ ថ្នាំ Molnupiravir លេប ២ ដងក្នុងមួយថ្ងៃ (រៀងរាល់ ១២ ម៉ោងម្ដង) រយៈពេល ៥ ថ្ងៃ

ថ្នាំ Paxilovid

  • ក្រុមហ៊ុន Pfizer បានប្រកាសថា ថ្នាំដែលប្រើរួមគ្នាជាមួយថ្នាំ Ritonavir គឺមានប្រសិទ្ធភាពដល់ទៅ ៨៩ ភាគរយក្នុងការកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យ និងការស្លាប់ ។
  • លេប ២ ដងក្នុងមួយថ្ងៃរយៈពេល ៥ ថ្ងៃដូចគ្នា
  • ថ្នាំ Paxilvid រារាំងសកម្មភាពនៃអង់ស៊ីម Protease និងរារាំងការបង្កើតប្រូតេអ៊ីន

គួរបញ្ជាក់ថា ថ្នាំគ្រាប់របស់ក្រុមហ៊ុន Pfizer អាចនឹងមានលក់នៅលើទីផ្សារក្នុងរយៈពេលពីរបីខែខាងមុខ ខណៈថ្នាំ Molnupiravir របស់ក្រុមហ៊ុន Merck អាចនឹងមានលក់លើទីផ្សារនៅចុងឆ្នាំនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation

ចុចអាន ៖ នេះតម្លៃលេប ៥ ថ្ងៃនៃថ្នាំគ្រាប់កូវីដ Molnupiravir

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម