ព័ត៌មានអន្ដរជាតិ
Manny Pacquiao ឆ្ពោះទៅតំណែងប្រធានាធិបតីហ្វីលីពីន ក្រោយជាប់ឆ្នោតជាប្រធានគណបក្សកាន់អំណាច
អ្នកប្រដាល់ជើងឯកពិភពលោក និងជាសមាជិកព្រឹទ្ធសភាហ្វីលីពីន Manny Pacquiao ត្រូវបានជាប់ឆ្នោតជាប្រធានគណបក្ស PDP-Lanban របស់លោកប្រធានាធិបតី Rodrigo Duterte ដែលកំពុងកាន់អំណាច ហើយអាចនឹងក្លាយជាប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ ២០២២ ។
Pacquiao វ័យ ៤១ ឆ្នាំបានស្បថឡើងកាន់តំណែងជាប្រធានគណបក្ស PDP-Laban ដែលកំពុងកាន់អំណាចកាលពីថ្ងៃយប់ថ្ងៃពុធ ហើយលោក Ron Munsayac ប្រធានប្រតិបត្តិរបស់គណបក្សបានប្រកាសពីព្រឹត្តិការណ៍នេះនៅមួយថ្ងៃបន្ទាប់ ។

Pacquiao ដែលជាសមាជិកព្រឹទ្ធសភាចាប់តាំងពីឆ្នាំ ២០១៦ នឹងមកជំនួសសមាជិកព្រឹទ្ធសភាលោក Koko Pimentel ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Duterte ដែលបានលើកឡើងពីសមត្ថភាពរបស់អ្នកប្រដាល់ក្នុងការនាំយកគំនិតថ្មី និងទំនើបចូលក្នុងគណបក្សមុនការបោះឆ្នោតឆ្នាំ ២០២២ ។
ចំណែកលោក Lord Allan Velasco បច្ចុប្បន្នជាប្រធានសភាជាន់ទាបហ្វីលីពីន និងជាផ្នែកមួយនៃសម័ន្ធមិត្តជិតស្និទ្ធម្នាក់ទៀតរបស់លោក Duterte នៅក្នុងសភានីតិប្បញ្ញត្តិត្រូវបានជ្រើសរើសជាអនុប្រធានគណបក្ស PDP-Lanban ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The New Daily
ចុចអាន ៖ ក្រុម ISIS កំពុងរៀបចំផែនការវាយប្រហារភេរវកម្មក្នុងថ្ងៃបុណ្យណូអែលនៅអង់គ្លេស និងអឺរ៉ុប

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ